/ / /

លោក តុង យ៉ាវ អភិបាលរងស្រុក តំណាងលោក ក្រូច បូរីសីហា អភិបាលស្រុក បានចូលរួមកិច្ចប្រជុំ ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្តកោះកុង ត្រីមាសទី២ ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពនៃការលុបបំបាត់ជំងឺគ្រុនចាញ់ ក្រោមអធិបតីភាព លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង

លោក តុង យ៉ាវ អភិបាលរងស្រុក តំណាងលោក ក្រូច បូរីសីហា អភិបាលស្រុក បានចូលរួមកិច្ចប្រជុំ ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្តកោះកុង ត្រីមាសទី២ ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពនៃការលុបបំបាត់ជំងឺគ្រុនចាញ់ ក្រោមអធិបតីភាព លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ព្រះរាជអាជ្ញារង កងកម្លាំងប្រដាប់អាវុធខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក តំណាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាសុីតសាស្ត្រ និងបាណកសាស្ត្រ ប្រធានការិយាល័យស្រុកប្រតិបត្តិ ប្រធានអង្គការURCប្រចាំខែកោះកុង និងមន្ត្រីកម្មវិធីគ្រុនចាញ់ខេត្ត នៅសាលប្រជុំ(ខ)សាលាខេត្តកោះកុង។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

===================

ថ្ងៃសុក្រ ៧ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៨:៣០ នាទីព្រឹក

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    05/06/2026

    ថ្នាក់ដឹកនាំមន្ទីរពេទ្យ បាននាំនូវបណ្ដាំ សួរសុខទុក្ខពីលោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង និងនាំយកអំណោយរបស់រដ្ឋបាលខេត្ត មានគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភជូន វីរកងទ័ពចំនួន១រូប ដែលមានជំងឺ និងកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

  • រដ្ឋបាលស្រុកស្រែអំបិល/
    05/06/2026

    លោក ហុង ប្រុស អភិបាលស្តីទី នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកកិច្ចប្រជុំ ពិភាក្សាសម្របសម្រួលវិវាទដីធ្លី ០១កន្លែងរវាងឈ្មោះ ហ៊ី គៀ និងឈ្មោះ អៀង រតនា ស្ថិតនៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល

  • រដ្ឋបាលស្រុកបូទុមសាគរ/
    05/06/2026

    លោក ខេង សំខាន់ អភិបាលរង នៃគណ:អភិបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការប្រមូលសំរាមនៅក្នុងមូលដ្ឋានឃុំអណ្ដូងទឹក ស្រុកបូទុមសាគរខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    05/06/2026

    លោក ម៉ាស់សុជា ប្រធានក្រុមប្រឹក្សាស្រុក លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ អាណត្តិទី៤ ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    05/06/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកបូទមសាគរ លោក ខេង គង់ អភិបាលរងស្រុកបូទុមសាគរ បានដឹកនាំសមាជិក្រុមប្រឹក្សាស្រុក ចំនួន០៤រួប ស្រី១រូប ចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សា និងគណ:កម្មាធិការប្រតិបត្តិ លើកទី២ អាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    05/06/2026

    លោកស្រី អ៊ិន សុភី អភិបាលរងស្រុកបូទុមសាគរ បានអញ្ជើញចូលរួមសិក្ខា សាលាបិទបញ្ចប់ការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ក្រោមអធិបតីភាពលោកជំទាវវេជ្ជ ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល នឹងមានការអញ្ជើញចូលរួមពីឯកឧត្តម នី គឹមសាន អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប