រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់កម្មវិធីគ្រប់គ្រងទិន្នន័យគម្រោងអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិ នៅខេត្តកំពង់ធំ

លោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្ត បានដឹកនាំមន្រ្តីក្រោមឱវាទ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់កម្មវិធីគ្រប់គ្រងទិន្នន័យគម្រោងអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិ ( SPD program )នៅខេត្តកំពង់ធំចំនួន០៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ
ព្រមមានទាំងការអញ្ជើញចូលពីលោក លោកស្រី ប្រធានមន្ទីរផែនការ រាជធានី/ខេត្ត សរុបចំនួន ១១០ នាក់ ស្រី ២៧ នាក់
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺជាការប្រើប្រាស់កម្មវិធីគ្រប់គ្រងទិន្នន័យគម្រោងអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិគឺជាប្រព័ន្ធសម្រាប់គ្រប់គ្រងនិងតាមដានគម្រោងដែលអាចឆ្លុះបញ្ចាំងពីថវិកាដែលបានវិភាគជនហ៍សម្រាប់ ទាំងអស់រួមទាំងគម្រោងរបស់រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ និងឃុំ សង្កាត់ ហើយបានកត់ត្រានូវគម្រោង ឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌនិងរាជធានី ដូចជា ផែនការអភិវឌ្ឍន៍ និងផែនការវិនិយោគប្រពន្ធ័ ទិន្នន័យនៃត្រូវបានរៀបចំឡើងជាទម្រង់ងាយស្រួល ចែករំលែក ព័ត៌មាន ចំពោះភាគីពាក់ព័ន្ធទាំងអស់។

ថ្ងៃព្រហស្បតិ៍ ៦ កើត ខែអាសាឍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤

អត្ថបទទាក់ទង