/ / /

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ និងចែកកូនឈើ ក្រោម មូលបទ “ពន្លឺបៃតង” និងវេទិកាកេសរកូលជាតិលើកទី៤

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ និងចែកកូនឈើ ក្រោម មូលបទ “ពន្លឺបៃតង” និងវេទិកាកេសរកូលជាតិលើកទី៤ ។

លោកអភិបាលរងខេត្ត បានជម្រាបជូនអំពីសេចក្តីជូនដំណឹង របស់មន្ទីរបរិស្ថានខេត្តកោះកុង ថា ស្ថាប័នរដ្ឋ វិស័យឯកជន វត្តអារាម គ្រឹះស្ថានអប់រំសិក្សា សាធារណជន និងអង្គការផ្សេងៗឱ្យបានជ្រាបថា មន្ទីរបរិស្ថានខេត្ត នឹងរៀបចំពិធីផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ«ពន្លកបៃតង» និងវេទិកាកេសរកូលជាតិ លើកទី៤ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ មានទីតាំងនៅមន្ទីរបរិស្ថានខេត្ត ស្នាក់ការឧទ្យានុរក្សបទុមសាគរ និងស្នាក់ការឧទ្យានុរក្សកណ្តាលឫស្សីជ្រុំ(ទីរួមស្រុកថ្មបាំង)។ ពិធីនេះរៀបចំឡើងដោយមានការតាំងបង្ហាញ និងចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅ ដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម មន្ទីរ អង្គភាព ទីកន្លែងសាធារណៈនិងទីតាំងឯកជន នានាដោយឥតគិតថ្លៃ និងដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្តីពីការដាំដើមឈើឱ្យបានច្រើន ដើម្បីបង្កើនគម្របបៃតងនៅខេត្តកោះកុង និងជំរុញការចូលរួមអភិរក្សជីវៈចម្រុះពីគ្រប់ភាគីពាក់ព័ន្ធ ស្របនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញជាបន្តបន្ទាប់ និងជាជំហានៗ ផ្តោតលើ មុំយុទ្ធសាស្ត្រចំនួន ៣គឺស្អាត បៃតង និងចីរភាព ក្នុងគោលបំណងចម្បង គឺលើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ ឱ្យទទួលបានប្រាក់ចំណូលខ្ពស់ តាមរយៈ ភ្ញៀវទេសចរ អ្នកវិនិយោគជាតិ និងអន្តរជាតិ ដែលនិយមនិងស្រឡាញ់ធនធានធម្មជាតិ៕
ថ្ងៃព្រហស្បតិ៍ ៦ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ July 11, 2024

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    19/01/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការសាលាស្រុកស្រែអំបិល បានចូលរួមគោរព ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    19/01/2026

    ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានចូលរួមក្នុងពិធីគោរពទង់ជាតិ និងគោរពដល់វិញ្ញាណក្ខន្ធ កងទ័ពពលី

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    19/01/2026

    ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី និងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី តាមរយៈប្រព័ន្ធវីដេអូនិមិ្មត។ 

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    19/01/2026

    ស្ថានភាពព្រំដែនគោក-ទឹកមានសភាពស្ងប់ស្ងាត់ធម្មតាមិនមានអ្វីគួរឲ្យកត់សម្គាល់ទេ ថ្ងៃនេះមិនមានពលករខ្មែរចូលក្នុងប្រទេសទេ មន្ត្រីនៅមូលដ្ឋានសុខាភិបាលក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមាផ្ដល់សេវាជូនប្រជាជនធម្មតាវិញ ប្រជាជនតាមបណ្ដោយព្រំដែនរស់នៅប្រកបរបរ សិស្សសាលាចូលរៀន កម្មករចូលបម្រើការងារតាមធម្មតាវិញ ថ្ងៃនេះអ្នកជំងឺជនជាតិថៃ ១នាក់ ចេញទៅប្រទេសថៃ។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    19/01/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    19/01/2026

    ឯកឧត្តមវេជ្ជបណ្ឌិត​ ទៅ​ ម៉ឹង​ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង​លោកប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ និងមន្ត្រីទទួលបន្ទុកកិច្ចការបុគ្គលិក មន្ទីរសុខាភិបាល បានអញ្ជើញចូលរួមសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង ក្រោមអធិបតីភាពរបស់ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង។