រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក តុង យ៉ាវ អភិបាលរងស្រុក តំណាងលោកអភិបាលស្រុក និងលោកមេឃុំទាំង៤ នៃស្រុកបូទុមសាគរ បានចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃសេវាគ្រប់គ្រងសំរាមទីប្រជុំជន និងប្រសិទ្ធភាពនៃការអនុវត្តកញ្ចក់សេវាអនាម័យបរិស្ថានក្នុងខេត្តកោះកុង

លោក តុង យ៉ាវ អភិបាលរងស្រុក តំណាងលោកអភិបាលស្រុក និងលោកមេឃុំទាំង៤ នៃស្រុកបូទុមសាគរ បានចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃសេវាគ្រប់គ្រងសំរាមទីប្រជុំជន និងប្រសិទ្ធភាពនៃការអនុវត្តកញ្ចក់សេវាអនាម័យបរិស្ថានក្នុងខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម ឡេង គឹមស្រុង អគ្គលេខាធិការងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការរៀបចំ និងគ្រប់គ្រងទីលានដាក់សំរាមសំណល់រឹងទីប្រជុំជននៃក្រសួងបរិស្ថាន និងលោក អន សុធារិទ្ធអភិបាលរងខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធានមន្ទីរអង្គភាព អភិបាលក្រុងស្រុក និងមេឃុំ ចៅសង្កាត់ នៅសាលប្រជុំមន្ទីរបរិស្ថានខេត្តកោះកុង។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃអង្គារ ៤ កើត ខែអាសាឍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤វេលាម៉ោង០៨:៣០នាទីព្រឹក

All reactions:4Yin Mono and 3 others

អត្ថបទទាក់ទង