លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម បានដឹកនាំ លោក នួន នឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ចូលរួមពិធីប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ និងថវិកាជ័យលាភីរបស់ក្រសួងមហាផ្ទៃ ជូនដល់រដ្ឋបាល ឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៃខេត្តកោះកុង ដែលមានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សុវត្ថិភាពប្រចាំឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ។
តាតៃក្រោម,ថ្ងៃពុធ ៥ កើត ខែអាសាឍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤