រដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃចន្ទ ៣ កើត ខែអាសាឍ ឆ្នាំរោងឆស័ ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ០២:០០ នាទីរសៀល លោក ខឹម ភុនសុវណ្ណ ជំទប់ទី១ ឃុំត្រពាំងរូង លោក ទូច សុវណ្ណ ជំទប់ទី២ ឃុំត្រពាំងរូង លោក លោកស្រី ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុ ជំនួយការដ្ឋបាល មេភូមិ អនុភូមិ សមាជិកភូមិ ក្រុមទ្រទ្រង់សុខភាពភូមិ បានចូលរួមវគ្គតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្តីពីច្បាប់ របៀបកត់ត្រា ការកែតម្រូវ និងការផ្តល់ សេវាអត្រានុកូលដ្ឋាន ក្រោមអធិបតីភាពលោក លឹម ភឿន អភិបាលរង នៃគណអភិបាលស្រុកកោះកុង និងមានសមាសភាពចូលរួមសរុបចំនួន ២៣នាក់ ស្រី ៦នាក់ នៅសាលាឃុំត្រពាំងរូង។