ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២៤
លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង និងមន្ត្រីជំនាញ ចូលរួមកិច្ចប្រជុំស្តីពីការរៀបចំកញ្ចប់ទស្សនកិច្ចសម្រាប់ទេសចរថៃដែលកាន់បណ្ណព្រំដែនមកទស្សនាខេត្តសៀមរាប ក្រោមអធិបតីភាព លោក ទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន នៃក្រសួងទេសចរណ៍ និងមានការចូលរួមពីតំណាងច្រកទ្វារអន្តរជាតិចាំយាម និងនគរបាលអន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិចាំយាម។