រដ្ឋបាលស្រុកបូទុមសាគរ បានចូលរួមជាមួយ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំថ្មស និងសហគមន៍ភូមិចំការលើ បានបរិច្ចាកថវិកាសម្រាប់ សាងសង់លំនៅឋានថ្មីជូន អ្នកស្រី ឌុក អែម អាយុ ៦៨ឆ្នាំ ជាស្រ្តីមេម៉ាយ មានជីវភាពខ្វះខាត ដែលមានទីលំនៅ មិនប្រាកដ មកស្នាក់អាស្រ័យផ្ទះទុកចោលនៅភូមិចម្ការលើ ឃុំថ្មស ស្រុកបូទុមសាគរ.ខេត្តកោះកុង។ គិតមកត្រឹមថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារបានសាងសង់រួចរាល់ជាស្ថាពរ និងប្រគល់ជូនអ្នកស្រី សម្រាប់ស្នាក់អាស្រ័យ។
ប្រភពៈ រដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃពុធ ១២ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤