រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ទួន ភារម្យ អភិបាលរងក្រុងខេមរភូមិន្ទ និងលោក លោកស្រីចៅសង្កាត់ទាំងបី បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ស្តង់ដារទីក្រុងស្អាត និងការត្រៀមចូលរួមកម្មវិធីប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤(២០២៥-២០២៨) សម្រាប់ក្រុងខេមរភូមិន្ទខេត្តកោះកុង

លោក ទួន ភារម្យ អភិបាលរងក្រុងខេមរភូមិន្ទ និងលោក លោកស្រីចៅសង្កាត់ទាំងបី បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ស្តង់ដារទីក្រុងស្អាត និងការត្រៀមចូលរួមកម្មវិធីប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤ (២០២៥-២០២៨) សម្រាប់ក្រុងខេមរភូមិន្ទខេត្តកោះកុង ក្រោមអធិបតីភាពលោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។ កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកោះកុង
វេលាម៉ោង ៨ៈ៣០នាទីព្រឹក ថ្ងៃអង្គារ ១១ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤។
July 2, 2024

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង