រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្តកោះកុង បានអញ្ជើញជាអធិបតី បើកវគ្គបណ្ដុះបណ្ដាល ស្តីពីអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ និងការប្រើប្រាស់ឧបករណ៍តាប្លេត កំឡុងពេលការរីករាលដាលជំងឺកូវីត-១៩ ដល់មន្រ្តីបង្គោលថ្នាក់ខេត្ត

លោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្តកោះកុង បានអញ្ជើញជាអធិបតី បើកវគ្គបណ្ដុះបណ្ដាល ស្តីពីអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ និងការប្រើប្រាស់ឧបករណ៍តាប្លេត កំឡុងពេលការរីករាលដាលជំងឺកូវីត-១៩ ដល់មន្រ្តីបង្គោលថ្នាក់ខេត្ត។
វគ្គបណ្តុះបណ្តាលមានគោលបំណង
១.គាំទ្របច្ចេកទេសដល់ក្រុមជនបង្គោលថ្នាក់ខេត្ត
២.ដើម្បីបង្ហាញពីវិធីសាស្រ្ត និងនិតិវិធីក្នុងការអនុវត្ត
៣.ធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្រនៅតំបន់ទីប្រជុំជន និងតំបន់ដាច់ស្រយាល
៤.ដើម្បីទទួលបានទិន្នន័យគ្រួសារក្រីក្របច្ចុប្បន្នភាពសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់។
ប្រភព : មន្ទីរផែនការខេត្តកោះកុង

អត្ថបទទាក់ទង