មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកោះកុង៖ ដោយមានលិខិតអនុញ្ញាតពីនិយ័តករទូរគមនាគមន៍កម្ពុជា លោក ផាន់ វ៉ាន់ ប្រធានការិយាល័យទូរគមនាគមន៍ បានចុះត្រួតពិនិត្យក្រុមហ៊ុនទូរគមនាគមន៍កម្ពុជាធ្វេីការរត់បណ្តាញខ្សែកាបអុបទិកចូលក្នុងបំពង់ក្រោមដី និងខ្សែកាបអាកាសបំពាក់លេីបង្គោលអគ្គិសនីនៅក្នុងក្រុងខេមរភូមិន្ទ និងណែនាំអោយក្រុមហ៊ុនសាងសង់ស្របតាមបទដ្ឋានបច្ចេកទេស ប្រកបដោយគុណភាពខ្ពស់ ដើម្បីកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់បរិស្ថាន សោភ័ណភាព សណ្តាប់ធ្នាប់ សាធារណៈនិងសុខុមាលភាពរបស់ប្រជាជន ។
ថ្ងៃអង្គារ ១១ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ July 2, 2024