លោក វ៉ន វ៉ាត មេឃុំតានូន ដឹកនាំក្រុមប្រឹក្សាឃុំ និងស្មៀន ចូលរួមជាមួយលោកប្រធានការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ និងមន្រ្តីបច្ចេកទេសខេត្ត ដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំតានូន ឆ្នាំ២០២៤ មាន០២គម្រោង :- គម្រោងសាងសង់ផ្លូវបេតុងអាមេ០១ខ្សែ ប្រវែង ៣១៦ម ទទឹង៥ម កម្រាស់ ១៥០ ម.មនិងស្លាកសញ្ញាគម្រោង០១កន្លែង ស្ថិតនៅភូមិព្រែកខ្យង។-គម្រោងសាងសង់លូមូលកាត់ផ្លូវទោលចំនួន០២កន្លែង ប្រវែង៩ម មុខកាត់៨ម.ម និងស្លាកសញ្ញាគម្រោង០១កន្លែង ស្ថិតនៅភូមិទួលពោធិ៍ នៅសាលាឃុំតានូន ហើយក្រុមហ៊ុនដែលដេញថ្លៃបានគឺក្រុមហ៊ុន ជា សឿន។
ប្រភព:រដ្ឋបាលឃុំតានូន
===============
ថ្ងៃចន្ទ ១០ រោច ខែជេស្ឋ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៩:០០នាទីព្រឹក