/ / /

រដ្ឋបាលស្រុកបូទុមសាគរ មានកិត្តិយសសូមជម្រាបជូនសាធារណៈជន និងបងប្អូន ប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ កន្លងមកនេះសារពត៌មាន ដែលមានឈ្មោះថា SK TV បានចុះផ្សាយថា មានផ្ទះ អត់ផ្លូវដើរ គេបិទផ្លូវ អាជ្ញាធរថាជួយមិនបាននេះ យោងតាមការអះអាង ពីគ្រួសារអ្នកមីង ពុធ យឿន នៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្ត កោះកុង ក្នុងន័យនេះរដ្ឋបាលស្រុកបូទុមសាគរ សូមធ្វើការស្រាយបំភ្លឺជូនសាធារណៈជនបាន ជ្រាបថា ករណីនេះរដ្ឋបាលស្រុកបានធ្វើការសម្របសម្រួលកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ហើយភាគីទាំងពីរ ឯកភាពគ្នាបើកផ្លូវ ដើម្បីបញ្ចប់រឿង

រដ្ឋបាលស្រុកបូទុមសាគរ មានកិត្តិយសសូមជម្រាបជូនសាធារណៈជន និងបងប្អូន ប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ កន្លងមកនេះសារពត៌មាន ដែលមានឈ្មោះថា SK TV បានចុះផ្សាយថា មានផ្ទះ អត់ផ្លូវដើរ គេបិទផ្លូវ អាជ្ញាធរថាជួយមិនបាននេះ យោងតាមការអះអាង ពីគ្រួសារអ្នកមីង ពុធ យឿន នៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្ត កោះកុង ក្នុងន័យនេះរដ្ឋបាលស្រុកបូទុមសាគរ សូមធ្វើការស្រាយបំភ្លឺជូនសាធារណៈជនបាន ជ្រាបថា ករណីនេះរដ្ឋបាលស្រុកបានធ្វើការសម្របសម្រួលកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ហើយភាគីទាំងពីរ ឯកភាពគ្នាបើកផ្លូវ ដើម្បីបញ្ចប់រឿង។

លុះមកដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ក្រុមការងារបានចុះធ្វើការវាស់វែងដល់ទីតាំង ដីជាក់ស្តែង ដែលភាគីទាំងពីរបានឯកភាពរវាងឈ្មោះ ពុធ យឿន (ដើមបណ្ដឹង) និងឈ្មោះ យ៉េត ភា (ចុងបណ្ដឹង) ប៉ុន្តែភាគីចុងបណ្ដឹងមិនព្រមបើកផ្លូវនៅទីតាំងចាស់ទេ ដោយសម្អាងថាជាដីកម្មសិទ្ធរបស់ គាត់បែរទៅឲ្យបើកផ្លូវទីតាំងខាងក្រោយវិញ។ ចំណែកភាគីដើមបណ្ដឹងស្នើឲ្យបើកផ្លូវចាស់ដដែល ហើយ ពុំព្រមទទួលយកផ្លូវខាងក្រោយនោះទេ។

សរុបសេចក្តីមក ក្រុមការងារពុំអាចធ្វើការវាស់វែង ព្រមទាំងកំណត់ផ្លូវបាននោះទេ ដោយទុកពេលឲ្យភាគីទាំងពីរពិចារណា និងធ្វើការដោះស្រាយម្តងទៀត។

អាស្រ័យដូចបានបំភ្លឺជូនខាងលើនេះ សូមសាធារណៈជន បងប្អូនប្រជាពលរដ្ឋ សូមកុំ អោយមានការភ័នច្រឡំ នូវការផ្សព្វផ្សាយ គ្មានមូលដ្ឋានច្បាស់លាស់ របស់សារពត៌មានឈ្មោះថា SK TV សូមអរគុណ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃសៅរ៍ ៨រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    25/03/2026

    លោក ហាក់ ស៊ីម អភិបាលរងស្រុកមណ្ឌលសីមា និងលោក វុធ វេនដា អនុ ប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស បានចូលរួម ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Online)

  • ហេង គីមឆន/
    25/03/2026

    លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង និងលោកស្រី ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន បានរៀបចំគ្រឿងដង្វាយ និងនិមន្តព្រះសង្ឃដើម្បីធ្វើកិច្ចនមស្ការអញ្ជើញលោកមេទ័ពមុខប្រាំបី មកតម្កល់នៅទីអាសនៈថ្មី ដើម្បូសូមសេចក្តីសុខ សេចក្តីចម្រើន និងឈ្នះអស់មាសត្រូវផងទាំងឡាយ គ្រប់ទិសទី ជូនដល់យោធិនទាំងអស់ចំណុះតំបន់ប្រតិបត្តិការសឹករងកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    25/03/2026

    កិច្ចប្រជុំគណ: អភិបាលស្រុកមណ្ឌលសីមា ប្រចាំខែមីនា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកកោះកុង/
    25/03/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង អញ្ជើញចុះពិនិត្យ​ភូមិសាស្រ្តមួយចំនួន​ នៅក្នុងស្រុកកោះកុង​ ខេត្តកោះកុង​

  • មន្ទីររ៉ែ និងថាមពល/
    25/03/2026

    លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានចូលរួមកិច្ចប្រជុំការងារចាំបាច់មួយចំនួន និងចុះពិនិត្យស្ថានីយទឹកស្អាត របស់ស្នាក់ការរដ្ឋាករទឹកខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    25/03/2026

    លោក លី ច័ន្ទរាសី អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញជាអធិបតីកិច្ចប្រជុំផ្សព្វផ្សាយ សំណុំឯកសារព័ត៌មានសង្គម និងសេវាកម្មផ្តល់ថ្នាំបង្ការដល់កុមារអាយុក្រោម២ឆ្នាំ នៅក្នុងមូលដ្ឋាន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ(OD)ស្រែអំបិល