លោក ឈឹម ចិន អភិបាលស្តីទីក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែរបស់លេខាធិការដ្ឋានក្រុម ប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង។ កិច្ចប្រជុំនេះបានរៀបចំនៅសាលប្រជុំ ខ សាលា ខេត្តកោះកុង ក្រោមអធិបតីភាពលោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ។
វេលាម៉ោង ២៖៣០ នាទីរសៀល ថ្ងៃសុក្រ ៧ រោច ខែជេស្ឋ ឆ្នាំរោងឆស័កពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤
June 28 , 2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#