/ / /

រដ្ឋបាលខេត្តកោះកុង ប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤

គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ដែលមានលេខាធិការដ្ឋាន ជាសេនាធិការ បានម្ចាស់ការរៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ ក្រោមប្រធានបទ “រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន” ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម ឧត្តមសេនីយ៍ទោ ឡេង ប៊ុនណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ពិធីខាងលើត្រូវបានរៀបចំឡើង ក្នុងគោលបំណងបន្តបំផុសស្មារតីឲ្យចាត់ទុកគ្រឿងញៀន ជាបញ្ហារួមរបស់សង្គមជាតិទាំងមូល និងឈានទៅសម្រេចឆន្ទៈដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងការកាត់បន្ថយ ឈានទៅដល់ការលុបបំបាត់បញ្ហាគ្រឿងញៀននៅកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ លទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ របស់រាជរដ្ឋាភិបាល ប្រចាំឆមាសទី១ ឆ្នាំ២០២៤, គម្រោង ស្តីពីប្រតិបត្តិការត្រីកោណមាស ១៥១១ ខេត្ត, លទ្ធផលនៃការអនុវត្តការងារការិយាល័យទំនាក់ទំនង(BLO)កោះកុង និងលទ្ធផលនៃការអនុវត្តបទបញ្ជា ការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបានលើកយកធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដោយមានការអញ្ជើញចូលរួមពី គណៈអភិបាលខេត្ត គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងលេខាធិការដ្ឋាន សាលាដំបូងខេត្ត អយ្យការអមសាលាដំបូងខេត្ត គណៈអភិបាលក្រុង ស្រុកទូទាំងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី នគរបាលវរៈការពារព្រំដែនទឹក នគរបាលវរៈការពារព្រំដែនគោក សមត្ថកិច្ចច្រកទ្វារព្រំដែនអន្តរជាតិចាំយាម មន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកសារព័ត៌មាន សរុបចំនួន ២៧០នាក់ ស្រី ៦៨នាក់ ។

បន្ទាប់ពីការរៀបចំពិធីរដ្ឋបាល ត្រូវបានប្រារព្ធចប់សព្វគ្រប់ អង្គពិធីក៏បានរៀបចំដុតបំផ្លាញវត្ថុតាងគ្រឿងញៀន ដែលត្រូវបានដកហូតពីសំណុំរឿងស្ថាពរ ចំនួន ២៣សំណុំរឿង នូវថ្នាំញៀនប្រភេទមេតំហ្វេតាមីន ចំនួន ៣៥១.១១ក្រាម កញ្ឆាចំនួន ១កញ្ចប់ និងឧបករណ៍ជក់ថ្នាំញៀនមួយចំនួន ផងដែរ។
ថ្ងៃសុក្រ ៧ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ June 28, 2024

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    15/11/2025

    តាមការចាត់តាំងរបស់រដ្ឋបាលស្រុក លោក​ម៉េស ឈុន ប្រធានការិយាល័យអប់រំ យុវជន​និង​កីឡា លោក សាញ់ ណារិទ្ធ និងលោក សៅ សុផាន់ណា មន្ត្រីការិល័យយាអប់រំ យុវជន និងកីឡា បានចុះត្រួតពិនិត្យការបើកប្រាក់អាហារូបករណ៍ដល់សិស្សក្រីក្រដែលមិនមានប័ណ្ណសមធម៌ ឆ្នាំ២០២៤-២០២៥ នៅអនុវិទ្យាល័យពន្លឺវិជ្ជា និងវិទ្យាល័យបូទុមសាគរ

  • ហេង គីមឆន/
    15/11/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ ដើម្បីចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ដែលស្ថិតនៅក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    15/11/2025

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំមន្រ្តីរាជការសាលាស្រុកបូទុមសាគរ និមានការចូលរួមពី អធិការដ្ឋានស្រុក កងរាជអាវុធហត្ថស្រុក ឧទ្យាជាតិបូទុមសាគរ​ អាជ្ញាធរឃុំអណ្ដូងទឹក ប្រជាការពារភូមិ យុវជនស.ស.យ.ក. យុវជនកាកបាទក្រហម និងលោកគ្រូ សិស្សានុសិស្សវិទ្យាល័យបូទុមសាគរ ចុះសម្អាតអនាម័យបរិស្ថាន បរិវេនរង្វង់មូលលោកតាព្រឹទ្ធាចារ្យ សាយ ភូថង និងតាមដងផ្លូវជាតិ៤៨ ក្នុងភូមិសាស្រ្តស្រុកបូទុមសាគរ

  • ហេង គីមឆន/
    15/11/2025

    ខេត្តកោះកុង មានឱកាសការងារ ចំនួន ៦០៥ កន្លែង

  • ហេង គីមឆន/
    15/11/2025

    សារលិខិតជូនពរ សូមគោរពជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ សម្តេចបហារដ្ឋសភាធិការធិបតី នាថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ

  • រដ្ឋបាលស្រុកកោះកុង/
    14/11/2025

    លោក​ ឯក​ ម៉ឹង​ ប្រធានក្រមប្រឹក្សាស្រុកកោះកុង​ និងលោក​ សុវណ្ណ​ ប៊ុនធឿន​ អភិបាល​ នៃគណៈអភិបាលស្រុកកោះកុង​ អញ្ជើញ​ចូលរួម​សិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មនៃអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ