រដ្ឋបាលក្រុងខេមរភូមិន្ទ បានរៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីកំណត់ព្រំប្រទល់រវាងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ក្រោមមធិបតីភាព លោក ឈឹម ចិន អភិបាលស្ដីទីក្រុងខេមរភូមិន្ទ និងលោកសុខ ភារម្យ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា ។ កិច្ចប្រជុំនេះបានអញ្ជើញចូលរួមមាន លោកស្រីអភិបាលរងក្រុង លោក លោកស្រីនាយក នាយករងរដ្ឋបាលក្រុង ស្រុក លោកលោកស្រី ចៅសង្កាត់ មេឃុំ ស្មៀន និងលោក លោកស្រី មេភូមិនៃក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា សរុប៣៥រូប ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ ។
វេលាម៉ោង ៨៖៣០ នាទីព្រឹក ថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤
June 26, 2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#











