លោកឧត្តមសេនីយ៍ត្រី ស សារ៉ាត ស្នងការស្តីទីខេត្តកោះកុង បានដឹកនាំលោក/ លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលក្រុង ស្រុក លោកមេបញ្ជាការវរព្រំដែនគោកលេខ ៨២៧ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែឧសភា ឆ្នាំ២០២៤ ផ្សព្វផ្សាយទិសដៅការងារប្រចាំខែមិថុនា ឆ្នាំ២០២៤ របស់អគ្គស្នងការនគរបាលជាតិ និងផ្សព្វផ្សាយលិខិតបង្គាប់ការ ស្តីពីការកែសម្រួលសមាភាពក្រុមការងារទទួលខុសត្រូវដឹកនាំកិច្ចការសន្តិសុខសណ្តាប់ធ្នាប់(ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព) របស់ស្នងការដ្ឋាននគរបាលខេត្ត។
ថ្ងៃអង្គារ ៤ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ June 25, 2024