ស្រុកកោះកុង ៖ រសៀលថ្ងៃពុធ ៨ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ស្រុកកោះកុង បេីកកិច្ចប្រជុំសាមញ្ញលេីកទី២ ដើម្បីបូកសរុបលទ្ធផលការងារ និងបញ្ហាប្រឈមប្រចាំខែកញ្ញា និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ ក្រោមការដឹកនាំដោយលោកស្រី ជៀន ពិសី គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ស្រុកកោះកុង។ សមាសភាពចូលរួមមានលោក លោកស្រីអនុប្រធាន និងសមាជិក គ.ក.ស.ក ស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង។