រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក នាង សាខន មេភូមិជីមាល និងក្រុមការងារភូមិ បានសហការជាមួយក្រុមការងារគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង(REDD+) រៀបចំកិច្ចប្រជុំដើម្បីទទួលបានការព្រមព្រៀងដោយសេរី ជាមុន និងមានព័ត៌មានគ្រប់គ្រាន់

លោក នាង សាខន មេភូមិជីមាល និងក្រុមការងារភូមិ បានសហការជាមួយក្រុមការងារគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង(REDD+) រៀបចំកិច្ចប្រជុំដើម្បីទទួលបានការព្រមព្រៀងដោយសេរី ជាមុន និងមានព័ត៌មានគ្រប់គ្រាន់ (អេហ្វពីក) Free, Prior and Informed Consent (FPIC) ដោយផ្តោតទៅលើការបម្រែបម្រួលអាកាសធាតុ ផលបះពាល់បណ្តាលមកពីការកាប់បំផ្លាញព្រៃឈើ ដោយមានការចូលរួមពីប្រជាពលរដ្ឋក្នុងភូមិចំនួន១០០នាក់ ស្រី៤៥នាក់។ កិច្ចប្រជុំប្រព្រឹត្តធ្វើឡើងនៅទីតាំងផ្ទះលោកស្រី ហេង ង៉ែត ស្ថិតនៅចំនុចកោះរការ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

ប្រភព៖រដ្ឋបាលឃុំអណ្តូងទឹក

-----------------------------

ថ្ងៃអាទិត្យ ២ រោច ខែជេស្ឋ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤June 23, 2024វេលាម៉ោង០៩:០០នាទីព្រឹក

អត្ថបទទាក់ទង