ដោយមានការយកចិត្តទុកដាក់ពីលោក ចេង មុនីរិទ្ធ អភិបាលនៃគណៈអភិបាលស្រុក បានចាត់តាំង លោកឌី កំសាន្តប្រធានការិយាល័យសេដ្ឋកិច្ចនិងអភិវឌ្ឍសហគមន៍ លោកស្រីហ៊ឹម ស្រីណា ប្រធានការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គម លោកជីប ជីវិនប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស បានសហការជាមួយអាជ្ញាធរភូមិ ឃុំ ចុះពិនិត្យទីតាំងទឹកជន់លិចនៅក្នុងភូមិព្រែកស្មាច់ ភូមិពាមកាយក្នុងឃុំកោះស្តេច ភូមិកៀនក្រឡាញ់ ភូមិតានី ភូមិភ្ញីមាសក្នុងឃុំភ្ញីមាសស្រុកគិរីសាគរ ។
ក្រោយក្រុមការងារចុះពិនិត្យជាក់ស្ដែងឃើញថាទឹកជន់នេះធ្វើអោយផ្លូវធ្វើដំណើរមួយចំនួនមិនអាចធ្វើដំណើរឆ្លងកាត់បាន តែកម្ពស់ទឹកបានស្រកចុះជាបណ្ដើរៗ ។
រដ្ឋបាលស្រុកគិរីសាគរក៏បានណែនាំដល់អាជ្ញាធរឃុំ ភូមិ អ្នកពាក់ពន្ធ័ទាំងអស់ត្រួតពិនិត្យយកចិត្តទុកដាក់ និងរាយការណ៍ជាប្រចាំលើការងារនេះដើម្បីយើងមានមូលដ្ឋានត្រៀមទុកមុនទាន់ពេលវេលា ព្រមទាំងផ្សព្វផ្សាយជូនប្រជាពលរដ្ឋពីការងារបង្កើនការប្រុងប្រយត្ន័ចំពោះហានិភ័យនានាដែលបង្កឡើងដោយគ្រោះធម្មជាតិជាយថាហេតុ ។
ថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤