រដ្ឋបាលឃុំភ្ញីមាស
…………………………………….
លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំក្រុមការងាររបស់ឃុំ រួមមាន សមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍ មេភូមិតានី សមាជិកភូមិតានី មេភូមិ អនុភូមិ កៀនក្រឡាញ់ និងប្រជាពលរដ្ឋ ចុះពិនិត្យទីតាំងស្ពានលូចំនួនមួយកន្លែង ដែលរងការខូចខាតទឹកហូរដាច់ដោយសារភ្លៀងធ្លាក់ជាច្រើនមេយ៉ាងខ្លាំងនៅយប់រំលងអាធ្រាត ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចចុងភូមិតានី និងភូមិកៀនក្រឡាញ់ ឃុំភ្ញីមាស ដោយសារផ្លូវនោះជាផ្លូវរបស់ប្រជាពលរដ្ឋភូមិចាស់នឹងប្រជាពលរដ្ឋធ្វើដំណើរជារៀងរាល់ថ្ងៃ។
…………………………………..
ថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំរោង ឆស័កពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤
JUNE 22,2024