លោក ស៊ន ស្រិញ មេឃុំស្ដីទី បានដឹកនាំ លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ លោកស្រីអនុភូមិកោះស្ដេច និងជំនួយការឃុំ ដេីម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនៃក្រុមគ្រួសារសពលោក ស្រី ចំរើន មេភូមិកោះស្ដេច និងបាននាំយកអង្ករចំនួន ០១បាវ ទម្ងន់៥0គីឡូក្រាម ព្រមទាំងថវិកាមួយចំនួនដូចខាងក្រោម៖ ១.រដ្ឋបាលឃុំកោះស្ដេច ៥ម៉ឺនរៀល និងអង្ករ
២.លោក សាយ ហេង មេឃុំកោះស្ដេច ១០ម៉ឺនរៀល
៣.លោក ស៊ន ស្រិញ ជំទប់ទី១ ៥ម៉ឺនរៀល
៤.លោកស្រី ភុតសា សិរិ ជំទប់ទី២ ១០ម៉ឺនរៀល
៥.លោកស្រី គឹម ហ៊ួរ សមាជិកក្រុមប្រឹក្សាឃុំ ២០ម៉ឺនរៀល
ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។
ថ្ងៃសុក្រ ១៥ កើត ខែជេស្ឋ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤
ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី
June 21, 2024


