/ / /

លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកប័ណ្ណសម្គាល់នាវា និងសៀវភៅបញ្ជាក់លក្ខណៈបច្ចេកទេសនាវា ជូនបងប្អូនប្រជានេសាទ ដែលបានមកទទួលសេវា ក្នុងស្រុកកោះកុង ខេត្តកោះកុង

លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីចែកប័ណ្ណសម្គាល់នាវា និងការផ្តល់សៀវភៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសនាវា នៅក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ដោយមានការយកចិត្តទុក្ខដាក់ខ្ពស់ពីសំណាក់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈ អភិបាលខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ៊ុំ ពូ មីង បងប្អូនប្រជានេសាទ ក្នុងការទទួលសេវា ចុះបញ្ជីទូកគ្រប់ប្រភេទ និងការស្នើសូមលិខិតអនុញ្ញាតប្រកបអាជីវកម្មនេសាទ កាន់តែឆាប់រហ័ស មានតម្លាភាព និងការជឿទុកចិត្ត។ ក្រុមការងារចម្រុះ ដឹកនាំដោយរូបនាងខ្ញុំផ្ទាល់ បានចុះផ្តល់សេវា នៅតាមមូលដ្ឋានក្រុង ស្រុក ដែលនៅជិតគៀកនឹង អ៊ុំ ពូ មីង បងប្អូនប្រជានេសាទ ដើម្បីអ៊ុំ ពូ មីង បង ប្អូនទាំងអស់ កាន់តែមានភាពងាយស្រួលក្នុងការមកចុះបញ្ជីទូកគ្រប់ប្រភេទ ដោយបានកាត់បន្ថយការលំបាក ទាំងពេលវេលា និងថវិកា។ ជាក់ស្តែងនៅក្នុងស្រុកកោះកុងនេះ យើងបានកំណត់ទីតាំងសម្រាប់ផ្តល់សេវាជូនដល់អ៊ុំ ពូ មីង បងប្អូនប្រជានេសាទ ចំនួន៣កន្លែង គឺ នៅឃុំតាតៃ ឃុំកោះកាពិ និងនៅឃុំជ្រោយប្រស់។ ចំពោះក្រុង ស្រុកដទៃទៀតក៏យើងបានកំណត់ទីតាំង២ ទៅ៣កន្លែង ក្នុង១ក្រុង ស្រុក សម្រាប់បង្កលក្ខណៈងាយ ស្រួលជូនអ៊ុំ ពូ មីង បងប្អូនប្រជានេសាទទៅទទួលសេវាផងដែរ។
ខ្ញុំសូមជម្រាបជូន អ៊ុំ ពូ មីង បងប្អូនប្រជានេសាទទាំងអស់ ជ្រាបផងដែរថា ការចុះបញ្ជីទូកនេះ ពិតជាមានសារៈសំខាន់ណាស់ ព្រោះ អ៊ុំ ពូ មីង បងប្អូនទាំងអស់ នឹងមានភាពកក់ក្តៅ ទទួលបាន នូវភាពស្របច្បាប់ ក្នុងការគ្រប់គ្រងទូករបស់ខ្លួន។ មួយវិញទៀត អ៊ុំ ពូ មីង បងប្អូនទាំងអស់ងាយ ស្រួលក្នុងការស្នើសុំប្រកបអាជីវកម្មផ្សេងៗ ហើយជាពិសេសជានេះទៅទៀតនោះគឺ នៅពេលមាន ករណីចោរលួច ឬបាត់បង់ ដោយប្រការណាមួយ កម្លាំងមានសមត្ថកិច្ចមានភាពងាយស្រួលក្នុងការ កំណត់ និងស្រាវជ្រាវ ស្វែងរកជូនអ៊ុំ ពូ មីង បងប្អូន។ បន្ថែមពីនេះ កន្លងមកកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ និងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នាងខ្ញុំ និងសហការីបានរៀបចំចែកប័ណ្ណសម្គាល់នាវា និងសៀវភៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស នាវាជូនបងប្អូនប្រជានេសាទក្នុងក្រុងខេមរភូមិន្ទ បានចំនួន៦០ប័ណ្ណ និងក្នុងស្រុកមណ្ឌលសីមា ចំនួន១៣៧ប័ណ្ណ ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ហើយថ្ងៃនេះ នាងខ្ញុំ តំណាងលោកជំទាវអភិបាលខេត្ត នឹងប្រគល់ប័ណ្ណចំនួន៩៨ប័ណ្ណ ទៀតជូន អ៊ុំ ពូ មីង បងប្អូនប្រជានេសាទ ដើម្បីមានប័ណ្ណស្របច្បាប់ត្រឹមត្រូវក្នុងការប្រកបមុខរបរ នេសាទរបស់ខ្លួន។
ក្នុងឱកាសនេះ នាងខ្ញុំសូមស្នើដល់អ៊ុំ ពូ មីង បងប្អូនប្រជានេសាទទាំងអស់ សូមអនុវត្តនូវ ចំណុចមួយចំនួនដូចខាងក្រោម៖
-សូមប្រើប្រាស់ឧបករណ៍នេសាទឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ចៀសវាងការប្រើប្រាស់ ឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ ធនធានធម្មជាតិដទៃទៀត ដែលអាចបំផ្លាញដល់ធនធានជលផល និង
-សូមកុំទៅនេសាទនៅកន្លែងហាមឃាត់មួយចំនួនដូចជា តំបន់សហគមន៍ តំបន់អភិរក្ស ធនធានធម្មជាតិ និងតំបន់ត្រីពង…ជាដើម
-សូមចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា និងសូមចូលរួមថែរក្សាអភិរក្សធនធានធម្មជាតិ ដើម្បី ឱ្យធនធានធម្មជាតិរបស់យើងអាចប្រើប្រាស់បានដោយយូរអង្វែង និងប្រកបដោយចីរភាព
-សូមមានការប្រុងប្រយ័ត្នផងដែរចំពោះការចេញទៅនេសាទក្នុងរដូវវស្សានេះ ដែលជារដូវ មានភ្លៀងធ្លាក់ច្រើន និងខ្យល់ព្យុះខ្លាំងដែលអាចបង្កគ្រោះថ្នាក់ដល់អ៊ុំ ពូ មីង បងប្អូន
-សូមតាមដានព័ត៌មានអំពីបញ្ហាអាកាសធាតុ និងការចុះឈ្មោះប្រើប្រាស់ប្រព័ន្ធប្រកាស ឱ្យដឹងមុន១២៩៤ ឱ្យបានគ្រប់ៗគ្នា។
ជាទីបញ្ចប់នេះ សូមជូនពរ លោក លោកស្រីគណៈធិបតី អ៊ុំ ពូ មីង បងប្អូនប្រជានេសាទទាំង អស់ បានជួបតែនឹងពុទ្ធពរទាំង ០៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ!
ថ្ងៃសុក្រ ១៥ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ June 21, 2024

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    10/03/2026

    លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះនៅថ្ងៃចន្ទ ២រោច ខែបុស្ស ឆាំ្នម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆាំ្ន២០២៦ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្គុំ ផ្ទះសំណាត់ និងបន្ទប់ជួល

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារចំនួន១នាក់ ឈ្មោះ ស៊ុយ សុខុម អាយុ២០ឆាំ្ន រស់នៅភូមិតានី ឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានបេីកកិច្ចប្រជុំពិសេស ស្ដីពីការតែងតាំងមេឃុំ ជំទប់ទី១ ជំទប់ទី២ និងជ្រេីសរេីសសមាជិកក្រុមប្រឹក្សាឃុំ បន្ថែម

  • ហេង គីមឆន/
    10/03/2026

    សារលិខិតជូនពរ សូមគោរពជូនលោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    10/03/2026

    លោក ទៀ សុរ:ឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្ដីពីការធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ និងការរៀបចំប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលបានកត់ត្រាក្នងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ