រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្រ្តីការិយាល័យជំនាញនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង ចុះត្រួតពិនិត្យ ផ្ទៀងផ្ទាត់ កុងទ័រចែកចាយប្រេងក្នុងក្រុងខេមរភូមិន្ទ។

មន្រ្តីការិយាល័យជំនាញនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង សហការជាមួយមន្រ្តីរដ្ឋបាលខេត្ត និងមន្ត្រីរដ្ឋបាលក្រុង បានចុះត្រួតពិនិត្យ ផ្ទៀងផ្ទាត់ កុងទ័រចែកចាយ ប្រេងឥន្ធនៈចំនួន ០៦មូលដ្ឋាន ដែលមានដៃបាញ់ប្រេងសរុប ៨២ដៃ ស្ថិតក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ជាលទ្ធផល ក្រុមការងារពិនិត្យឃើញថា ដៃបាញ់ប្រេងចំនួន ៦៨ដៃ របស់ស្ថានីយ មានកំរិតលំអៀងត្រឹមត្រូវ តាមបច្ចេកទេស ដែលអាចអនុញ្ញាតឱ្យធ្វើការប្រកបអាជីវកម្មបាន និងចំនួន ១៤ដៃទៀត ខូចត្រូវបានម្ចាស់ដេប៉ូស្នើសុំឈប់ប្រើប្រាស់។
--------@@@-------
ថ្ងៃព្រហស្បតិ៍ ១៤ កើត ខែជេស្ឋ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤

អត្ថបទទាក់ទង