នៅបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង លោកវរសេនីយ៍ឯក តាំង ឈុនស្រេង មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តកោះកុង តំណាងលោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានទទួលម៉ាសចំនួន ១,០០០ម៉ាស ស្រោមដៃចំនួន ០២ប្រអប់ ស្មើ ២០០ស្រោម និងទឹកបាញ់សម្លាប់មេរោគចំនួន ២០០ដប ពីតំណាងក្រុមហ៊ុន ឆៃណាហ័រទានវិនិយោគថាមពលអគ្គីសនី (ស្ទឹងឬស្សីជ្រុំ) ដើម្បី ចែកជូនដល់នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថ ខេត្តកោះកុង ទុកប្រើប្រាស់នឹងសម្លាប់មេរោគឆ្លងផេ្សងៗ។
ប្រភព : ឥន្ទ្រីយ៍១១