/ / /

“បរិស្ថានស្អាតគឺចាប់ផ្តើមពីខ្ញុំ អ្នក យើងទាំងអស់គ្នា”(បរិស្ថានធម្មជាតិ បរិស្ថានសង្គម-វប្បធម៌ និងបរិស្ថានមនុស្ស)

“បរិស្ថានស្អាតគឺចាប់ផ្តើមពីខ្ញុំ អ្នក យើងទាំងអស់គ្នា “
(បរិស្ថានធម្មជាតិ បរិស្ថានសង្គម-វប្បធម៌ និងបរិស្ថានមនុស្ស) ។

យុវជនកាកបាទក្រហមកម្ពុជា ប្រចាំអនុវិទ្យាល័យជីផាត ចូលរួមសម្អាតបរិស្ថាន នៅទីសាធារណៈ

សាខា កក្រក កោះកុង៖នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ លោកគ្រូទីប្រឹក្សាយុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យជីផាត បានដឹកនាំយុវជនកាកបាទក្រហមប្រចាំវិទ្យាល័យ ចំនួន ១៦ នាក់ ស្រី១០នាក់ សហការជាមួយអាជ្ញាធរមូលដ្ឋាន យុវជនសសយក ចូលរួមសម្អាតបរិស្ថាននៅជុំវិញបរិវេណសាលា និងទីសាធារណៈ ។

កាកសំណល់គឺជារបស់អ្វីៗដែលយើងលែងត្រូវការ ឬលែងប្រើវាតទៅទៀតហើយ បោះចោលនៅក្នុងបរិស្ថាន ។ បច្ចុប្បន្ននេះ មានការបង្កើតសំណល់កាន់តែច្រើនហើយ សំណល់ទាំងនោះមានលក្ខណៈពុលធ្ងន់ធ្ងរជាងសំណល់ កាលពីសម័យបុរាណដោយសារ តែបច្ចុប្បន្ននេះមានការប្រើប្រាស់សម្ភារធ្វើពីប្លាស្ទិច លោហៈ និងសារធាតុគីមីសំយោគ មួយចំនួន។ ការចោលសំរាមនៅក្នុងបរិស្ថានជាពិសេសប្រភពទឹកដូចជាទន្លេ ស្ទឹង និងបឹង បួទាំងឡាយ នឹងធ្វើឱ្យទឹកកខ្វក់ហើយនឹងរងគ្រោះថ្នាក់ដល់មច្ឆាជាតិ និងរុក្ខជាតិ ។ការពំពុលបរិស្ថាន ឬប្រភពទឹកនឹងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/02/2026

    រដ្ឋបាលឃុំកោះស្ដេច បានដឹកនាំក្រុមការងារធ្វេីចម្រឹងសំណាញ់ដែកដាក់ជំនួសវិញ​ ដេីម្បីមានភាពងាយស្រួលសម្អាតនៅពេលកកស្ទះ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន​ និងភ្ញៀវទេសចរណ៍ងាយស្រួលធ្វេីដំណេីរ

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/02/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយសេចក្តីណែនាំ លេខ០០៤/២៦ ស ណ ន ចុះនៅថ្ងៃពុធ ៩រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆាំ្ន២០២៦ របស់រដ្ឋបាលខេត្តកោះកុង ស្ដីពីវិធានការថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់ និងទប់ស្កាត់ និងប្រុងប្រយ័ត្នគ្រោះអគ្គីភ័យដាយថាហេតុ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន វៀតណាម

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/02/2026

    រដ្ឋបាលឃុំភ្ញីមាស ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ចាស់ជរា ជនពិការភាព ដែលមានជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយ ចំនួន១៤គ្រួសារ

  • មន្ទីរកិច្ចការនារី/
    11/02/2026

    លោកស្រី យិន សាវ៉ាត អនុប្រធានមន្ទីរ បានចូលរួមពិធីសម្ពោធ ប្រគល់ ទទួលដាក់ឱ្យប្រើប្រាស់អគារបណ្ណាល័យចំនួន ១ខ្នង ជាអំណោយរបស់ក្រុមហ៊ុនឆាយណាហ៊រទានឡូវើស្ទឹងឫស្សីជ្រុំ ហាយដ្រូ-អេឡិចទ្រិកប្រជេក (ខេមបូឌា) ខមភេនី លីមីធីត ក្រោមអធិបតីភាព លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅសាលាបឋមសិក្សាទីរួមខេត្ត។

  • រដ្ឋបាលស្រុកថ្មបាំង/
    10/02/2026

    លោក ម៉ែន វិបុល ជំទប់ទី២ឃុំជីផាតបានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍនជនបទ ឆ្នាំ២០២៥-២០៣៥ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង។

  • មន្ទីរផែនការ/
    11/02/2026

    លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងពិធី ប្រគល់ និងទទួលកម្មវិធីគ្រប់គ្រងប្រព័ន្ធទិន្នន័យមូលដ្ឋាន ឃុំ សង្កាត់ រវាងអគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការ និងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ