រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង រៀបចំព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សុភមង្គល និងជាព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃសុក្រ ៨ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានរៀបចំព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ៨៨ព្រះវស្សា យាងចូល៨៩ ព្រះវស្សា ក្រោមអធិបតីភាព ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា និងមានចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាក្រុង នាយក ក្រុមប្រតិបត្តសាខា អ្នកស្ម័គ្រចិត្ត យុវជនកក្រក  ចំនួន៩៥ អង្គ នាក់ ។ ក្នុងនោះដែរសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បាននិមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត នមស្ការព្រះរតនត្រ័យ សមាទានសីល និងរាប់បាត្រព្រះសង្ឃថ្វាយព្រះរាជកុសល ថ្វាយព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ។

ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាដ៏ឧត្តុងឧត្តមនេះដែរឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា តំណាងដ៏ខ្ពង់ខ្ពស់លោជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ព្រមទាំងសមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខា មន្រ្តី បុគ្គលិក អ្នកស័្មគ្រចិត្ត យុវជនកក្រក នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យព្រះបារមី តាមថែរក្សាព្រះមហាស្វេតឆ័ត្រ និងវត្ថុស័ក្តសិទ្ធក្នុងលោកសូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រី នរោត្តមុនីនាថ សីហនុ ព្រះវររាជមាតា ជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់ សូមព្រះអង្កមានព្រះបញ្ញាណឈ្លាសវៃ ព្រះសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជារាស្ត្រ ជាកូន ជាចៅ ចៅទូតរបស់ព្រះអង្គតរៀងទៅ ។

អត្ថបទទាក់ទង