ថ្ងៃចន្ទ ៤ កើត ខែជេស្ឋ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម បានដឹកនាំ លោក ម៉ែន ឈា សមាជិកក្រុមប្រឹក្សាឃុំ និងលោក ពុយ យី ជំនួយការឃុំ ចុះពិនិត្យការស្ដារប្រឡាយរំដោះទឹក ប្រវែង ៣០០ម៉ែត្រ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ក្រោមជំនួយឧបត្ថម្ភពី លោក ភាជ សុភ័ណ្ឌ មេការក្រុមហ៊ុនអ៊ីលស្យុង ហានីយលអ៊ីនវេសមេន។