/ / /

រដ្ឋបាលឃុំឫស្សីជ្រុំសូមគោរពថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោក ឧត្ដមសេនីយ៍ទោ គង់ គង់មនោ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង លោកជំទាវ និងក្រុមគ្រួសារ ដែលបានឧបត្ថម្ភនូវថវិកា ផ្ទាល់ខ្លួនចំនួន ៤០០,០០០ រៀល ដើម្បីចូលរួមចំណែកក្នុងការសាងសង់ស្ពានឈើ ១កន្លែង ប្រវែងបណ្ដោយ៣៤ម៉ ទទឹង២ ម៉ ។

រដ្ឋបាលឃុំឫស្សីជ្រុំ  សូមគោរពថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោក ឧត្ដមសេនីយ៍ទោ គង់ គង់មនោ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង លោកជំទាវ និងក្រុមគ្រួសារ ដែលបានឧបត្ថម្ភនូវថវិកា ផ្ទាល់ខ្លួនចំនួន ៤០០,០០០ រៀល ដើម្បីចូលរួមចំណែកក្នុងការសាងសង់ស្ពានឈើ ១កន្លែង ប្រវែងបណ្ដោយ៣៤ម៉ ទទឹង២ ម៉ ក្នុងគោលបំណងជួយសម្រួលទុក្ខលំបាកជូនដល់ប្រជាពលរដ្ឋដែលតែងតែជួបការលំបាកនៅក្នុងរដូវវស្សាដោយទឹកលិចពិបាកនិងធ្វើដំណើរឆ្លងកាត់ជាពិសេស សិស្សានុសិស្ស និងកុមារតូចៗដោយពួកគាត់មិនអាចឆ្លងទៅសាលារៀនបានព្រោះមានបញ្ហាប្រឈមគ្រោះថ្នាក់ខ្លាំងនៅពេលទឹកឡើងក្នុងរដូវវស្សា។តបតាមការសំណូមពររបស់ប្រជាពលរដ្ឋដែលគាត់ចង់បានស្ពានឆ្លង។ ស្ថិតនៅភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង (នៅចំណុចក្រោយសាលាបឋមសិក្សាឫស្សីជ្រុំ)។

សូមគោរពជូនពរ លោក ឧត្ដមសេនីយ៍ទោ គង់ គង់មនោ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ឪ្យជួបប្រទះពុទ្ធពរទាំង៤ប្រកាគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសូមទទួលបានជោគជ័យគ្រប់ភារកិច្ច។

ថ្ងៃចន្ទ ៤ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤

ប្រភពរដ្ឋបាលឃុំឫស្សីជ្រុំ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    25/03/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រីមាសទី១ ឆ្នាំ២០២៦ របស់គណៈកម្មាធិការបណ្តុះបណ្តាលខេត្តកោះកុង ស្តីពីវឌ្ឍនភាពការងារសម្រេចបានត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការបណ្តុះបណ្តាលខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    25/03/2026

    លោក ហាក់ ស៊ីម អភិបាលរងស្រុកមណ្ឌលសីមា និងលោក វុធ វេនដា អនុ ប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស បានចូលរួម ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Online)

  • ហេង គីមឆន/
    25/03/2026

    លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង និងលោកស្រី ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន បានរៀបចំគ្រឿងដង្វាយ និងនិមន្តព្រះសង្ឃដើម្បីធ្វើកិច្ចនមស្ការអញ្ជើញលោកមេទ័ពមុខប្រាំបី មកតម្កល់នៅទីអាសនៈថ្មី ដើម្បូសូមសេចក្តីសុខ សេចក្តីចម្រើន និងឈ្នះអស់មាសត្រូវផងទាំងឡាយ គ្រប់ទិសទី ជូនដល់យោធិនទាំងអស់ចំណុះតំបន់ប្រតិបត្តិការសឹករងកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    25/03/2026

    កិច្ចប្រជុំគណ: អភិបាលស្រុកមណ្ឌលសីមា ប្រចាំខែមីនា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកកោះកុង/
    25/03/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង អញ្ជើញចុះពិនិត្យ​ភូមិសាស្រ្តមួយចំនួន​ នៅក្នុងស្រុកកោះកុង​ ខេត្តកោះកុង​

  • មន្ទីររ៉ែ និងថាមពល/
    25/03/2026

    លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានចូលរួមកិច្ចប្រជុំការងារចាំបាច់មួយចំនួន និងចុះពិនិត្យស្ថានីយទឹកស្អាត របស់ស្នាក់ការរដ្ឋាករទឹកខេត្តកោះកុង