រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំឫស្សីជ្រុំ សូមគោរពថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោកស្រី សុខន ស៊ីណូដា ម្ចាស់រីសតផ្កាក្ងោក និងក្រុមគ្រួសារ ដែលបានឧបត្ថម្ភនូវថវិកា ផ្ទាល់ខ្លួនចំនួន៤០០,០០០រៀល ដើម្បីចូលរួមចំណែកក្នុងការសាងសង់ស្ពានឈើ ១កន្លែង ប្រវែងបណ្ដោយ៣៤ម៉ ទទឹង២ ម៉ ។

រដ្ឋបាលឃុំឫស្សីជ្រុំ  សូមគោរពថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោកស្រី សុខន ស៊ីណូដា ម្ចាស់រីសតផ្កាក្ងោក និងក្រុមគ្រួសារ ដែលបានឧបត្ថម្ភនូវថវិកា ផ្ទាល់ខ្លួនចំនួន៤០០,០០០រៀល ដើម្បីចូលរួមចំណែកក្នុងការសាងសង់ស្ពានឈើ ១កន្លែង ប្រវែងបណ្ដោយ៣៤ម៉ ទទឹង២ ម៉ ក្នុងគោលបំណងជួយសម្រួលទុក្ខលំបាកជូនដល់ប្រជាពលរដ្ឋដែលតែងតែជួបការលំបាកនៅក្នុងរដូវវស្សាដោយទឹកលិចពិបាកនិងធ្វើដំណើរឆ្លងកាត់ជាពិសេស សិស្សានុសិស្ស និងកុមារតូចៗដោយពួកគាត់មិនអាចឆ្លងទៅសាលារៀនបានព្រោះមានបញ្ហាប្រឈមគ្រោះថ្នាក់ខ្លាំងនៅពេលទឹកឡើងក្នុងរដូវវស្សា។តបតាមការសំណូមពររបស់ប្រជាពលរដ្ឋដែលគាត់ចង់បានស្ពានឆ្លង។ ស្ថិតនៅភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង (នៅចំណុចក្រោយសាលាបឋមសិក្សាឫស្សីជ្រុំ)។

សូមគោរពជូនពរ លោកស្រី សុខន ស៊ីណូដា ម្ចាស់រីសតផ្កាក្ងោក ព្រមទាំងក្រុមគ្រួសារ ឪ្យជួបប្រទះពុទ្ធពរទាំង៤ប្រកាគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសូមទទួលបានជោគជ័យគ្រប់ភារកិច្ច។

ថ្ងៃចន្ទ ៤ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤

ប្រភពរដ្ឋបាលឃុំឫស្សីជ្រុំ។

អត្ថបទទាក់ទង