/ / /

គ្រួសាររស់នៅជាមួយមេរោគអេដស៍ ទទួលអំណោយមនុស្សធម៌ ពីសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង ៖
នៅរសៀលថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ឱ្យលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា សហការជាមួយក្រុមបណ្តាញទទួលបន្ទុកការងារអេដស៍ ផ្តល់ជូនអំណោយមនុស្សធម៌ ដល់គ្រួសាររស់នៅជាមួយមេរោគអេដស៍០១នាក់ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
នាឱកាសនោះលោកនាយកប្រតិបត្តិសាខាបាននាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនពិការ ចាស់ជរា ស្ត្រីមេម៉ាយ ស្ត្រីទើបសម្រាល ស្ត្រីមានកូនតូចៗងាយរងគ្រោះ អ្នករស់នៅជាមួយមេរោគអេដស៍ ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកនាយកក៏បានបន្តថា សូមកុំអស់សង្ឃឹមប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតអោយបានប្រសើរ ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម គ្រុនឈីក ជំងឺផ្តាសសាយធំ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
សម្ភារដែលសាខាបានផ្ដល់ជូន រួមមាន ៖ អង្ករ ២៥គក្រ មីជាតិខ្មែរ ១កេស ត្រីខកំប៉ុង១ឡូ ទឹកសុទ្ធ១កេស ព្រមទាំងថវិកា ៦ម៉ឺនរៀលផងដែរ ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    24/01/2026

    សេចក្តីជូនដំណឹង របស់រដ្ឋបាលក្រុងខេមរភូមិន្ទ ស្ដីពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន នៅផ្លូវខាងលិចផ្សារដងទង់

  • មន្ទីរបរិស្ថាន/
    24/01/2026

    លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្កកោះកុង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

  • ហេង គីមឆន/
    24/01/2026

    លោក អ៊ូច ពន្លក នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តកោះកុង និងអាជ្ញាធរឃុំកោះស្ដេច បានចុះពិនិត្យគម្រោងជួសជុលផ្លូវក្រួសធម្មជាតិ ចំនួន ២ខ្សែ និងលូ ចំនួន ៣កន្លែង ជាគម្រោងមូលនិធិរបស់ឃុំកោះស្ដេច ស្ថិតនៅភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគីរីសាគរ

  • ហេង គីមឆន/
    24/01/2026

    សូមជូនដំណឹង រោងចក្រកាត់ដេរសម្លៀកបំពាក់ KKN ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង កំពុងត្រូវការជ្រើសរើសបុគ្គលិកផ្នែកដេរច្រើននាក់។បងប្អូនមិនទាន់មានការងារធ្វើសូមមកដាក់ពាក្យធ្វើការរោងចក្រ ទទួលយកទាំងអ្នកចេះ និងអ្នកមិនចេះដេរបានដូចគ្នា ហើយមិនកំណត់អាយុទេ !ទំនាក’ទំនងលេខ ០១០ ២៣ ៦៦៥៥/០៩៧ ៥៧៥ ១៤៥១

  • ហេង គីមឆន/
    24/01/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានអញ្ជើញចូលរួមក្នុង «ពិធីបិទសន្និបាតបូកសរុប វាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៥-២០២៦»

  • ហេង គីមឆន/
    24/01/2026

    រមណីយដ្ឋានកោះអំពិល បម្រើសេវាកម្ម ស្នាក់នៅប្រណិត ម្ហូបអាហារ ស្ប៉ា និងកីឡាទឹក ដែលមានទីតាំងស្ថិតកោះអំពិល ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។តាមរយៈលេខទូរស័ព្ទ ០៨៦៥០០៥០៩ / ០៩០៥០០៥០៩ទីតាំង កោះអំពិល ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង