រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំឫស្សីជ្រុំ បានរៀបចំពិធីសែនព្រែនសុំសេចក្ដីសុខ និងសម្ភោធស្ពានឈឺសាមគ្គី ១ កន្លែងដែលទើបនិងសាសង់រួច ប្រវែងបណ្ដោយ ៣៤ ម៉ ទទឹង ២ ម៉ ក្នុងគោលបំណងប្រគល់ជូនប្រជាពលរដ្ឋបានប្រើប្រាស់ និងជួយសម្រួលទុក្ខលំបាកជូនដល់ប្រជាពលរដ្ឋដែលតែងតែជួបការលំបាកនៅក្នុងរដូវវស្សាដោយទឹកលិចពិបាក និងធ្វើដំណើរឆ្លងកាត់ជាពិសេស សិស្សានុសិស្ស និងកុមារតូចៗដោយពួកគាត់មិនអាចឆ្លងទៅសាលារៀនបានព្រោះមានបញ្ហាប្រឈមគ្រោះថ្នាក់ខ្លាំងនៅពេលទឹកឡើងក្នុងរដូវវស្សា។

នៅភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង (នៅចំណុចក្រោយសាលាបឋមសិក្សាឫស្សីជ្រុំ)បានរៀបចំពិធីសែនព្រែនសុំសេចក្ដីសុខ និងសម្ភោធស្ពានឈឺសាមគ្គី ១ កន្លែងដែលទើបនិងសាសង់រួច ប្រវែងបណ្ដោយ ៣៤ ម៉ ទទឹង ២ ម៉ ក្នុងគោលបំណងប្រគល់ជូនប្រជាពលរដ្ឋបានប្រើប្រាស់ និងជួយសម្រួលទុក្ខលំបាកជូនដល់ប្រជាពលរដ្ឋដែលតែងតែជួបការលំបាកនៅក្នុងរដូវវស្សាដោយទឹកលិចពិបាក និងធ្វើដំណើរឆ្លងកាត់ជាពិសេស សិស្សានុសិស្ស និងកុមារតូចៗដោយពួកគាត់មិនអាចឆ្លងទៅសាលារៀនបានព្រោះមានបញ្ហាប្រឈមគ្រោះថ្នាក់ខ្លាំងនៅពេលទឹកឡើងក្នុងរដូវវស្សា។ដោយស្ពានឈឺនេះកសាងឡើងដោយភូមិឃុំ និងការឧបត្ថម្ភពីសម្បុរជន តបតាមការសំណូមពររបស់ប្រជាពលរដ្ឋដែលគាត់ចង់បានស្ពានឆ្លង។
ក្រោមអធិបតីភាពលោក ផង់ សុផាន់ណា ជាមេឃុំឫស្សីជ្រុំ លោក ណុល សុផល ក្រុមប្រឹក្សាឃុំ និងលោក យ៉ែម វិចិត្រ មេប៉ុស្ដ៍នគរបាលឫស្សីជ្រុំ។

សមាសភាពចូលរួម
មេឃុំ សមាជិកក្រុមប្រេក្សាឃុំ អនុភូមិ សមាជិកភូមិ មេប៉ុស្តិ៍ឫស្សីជ្រុំ ជំនួយការរដ្ឋបាលឃុំ និងប្រជាពលរដ្ឋ

ថ្ងៃសុក្រ ១ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤
June 7, 2024

ប្រភពរដ្ឋបាលឃុំឫស្សីជ្រុំ។

អត្ថបទទាក់ទង