ថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤
លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំលោកប្រធាន អនុប្រធានការិយាល័យជំនាញទាំងអស់នៃមន្ទីរបរិស្ថាន ចូលរួមកិច្ចប្រជុំស្តីពី ការរៀបចំតាំងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០ដល់១២ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ តាមប្រព័ន្ធបញ្ជូនរូបភាពនិងសំលេង (Zoom) ក្រោមការដឹកនាំដោយឯកឧត្តម សឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពី មន្ទីរបរិស្ថានទាំង២៥រាជធានី-ខេត្ត ។