លោកឧត្តមសេនីយ៍ត្រី ប៉ែន ចាន់ណា អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានដឹកនាំក្រុមការងារនាយកដ្ឋានកិច្ចការប៉ុស្តិ៍ ចុះតាមដានត្រួតពិនិត្យ និងពង្រឹងប្រសិទ្ធភាពរបស់ប៉ុស្តិ៍នគរបាលចំនួន ២ នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ក្នុងនោះមាន ប៉ុស្តិ៍រដ្ឋបាលស្មាច់មានជ័យ និងប៉ុស្ដិ៍រដ្ឋបាលដងទង់ ព្រមទាំងជួបពិភាក្សាការងារមួយចំនួនជាមួយក្រុមប្រឹក្សាសង្កាត់ទាំង២ ផងដែរ។
ដោយមានការចូលរួម ៖
-លោកស្នងការរង ជំនួយដឹកនាំការិយាល័យកិច្ចការប៉ុស្តិ៍
-លោកនាយ និងនាយរងការិយាល័យកិច្ចការប៉ុស្តិ៍
-លោកអធិការ និងអធិការរងទទួលការងារសេនាធិការ និងកិច្ចការប៉ុស្តិ៍។
ថ្ងៃព្រហស្បតិ៍ ១៥ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ June 6, 2024