/ / /

ឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងក្រុមប្រតិបត្តិសាខា នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ – ៥ខែដើមឆ្នាំ២០២៤ និងផែនការឆមាសទី២ ឆ្នាំ២០២៤

ឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងក្រុមប្រតិបត្តិសាខា នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ – ៥ខែដើមឆ្នាំ២០២៤ និងផែនការឆមាសទី២ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ព្រមទាំងមានការអញ្ជើញចូលរួមតាមប្រព័ន្ធអនឡាញពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីប្រតិបត្តិ ក្រុមងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខាទាំង ២៥ រាជធានី ខេត្ត សរុបប្រមាណ ១៦០នាក់។

ស្ថិតក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរយ៉ាងក្រៃលែងចំពោះសាខាមួយចំនួនធំ ដែលតែងតែធ្វើសកម្មភាពយ៉ាងសកម្ម យ៉ាងទៀងទាត់ ដូចភ្លៀងរលឹម។ ទន្ទឹមនឹងនេះ លោកជំទាវ ក៏បានស្នើសុំដល់សាខាមួយចំនួនតូចដែលមិនសូវមានសកម្មភាព សូមមេត្តាគិតគូររៀបចំធ្វើផែនការឱ្យបានទៀងទាត់ ជារៀងរាល់ខែ ជាពិសេសក្នុងនាមយើងជាប្រតិបត្តិករមនុស្សធម៌ ត្រូវពាំនាំនូវសារអប់រំសុខភាពជូនដល់បងប្អូនប្រជាជនយើង ក្នុងការរស់នៅឱ្យមានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ នៅក្នុងគ្រប់កម្មវិធីទាំងអស់របស់កាកបាទក្រហមកម្ពុជា ដើម្បីផ្លាស់ប្តូរឥរិយាបទនៃការរស់នៅជាវិជ្ជមានរបស់ប្រជាជនយើង និងគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្ស គឺមនុស្សដែលមានសុខភាពល្អ និងមានសមត្ថភាពខ្ពស់រួមចំណែកអភិវឌ្ឍប្រទេសជាតិយើង។

ចំពោះការផលិតកម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិវិញ សម្រេចបានចំនួន ១២កម្មវិធី ដោយក្នុងកម្មវិធីនីមួយៗ មានការចូលរួមពីវាគ្មិន ដែលជាអ្នកជំនាញ, ជាអ្នកមានបទពិសោធន៍ច្រើន, សមស្របទៅនឹងប្រធានបទជាក់លាក់ប្រចាំខែ ដែលបង-ប្អូនរួមជាតិ ជាពិសេសស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច និងយុវជនយើងអាចយកទៅអនុវត្តបានក្នុងជីវិតរស់នៅប្រចាំថ្ងៃប្រកបដោយសុខភាពល្អ។

បន្ថែមទៅលើការអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីសុខភាពមាតា ទារក និងកុមារ និងពីការបង្ការ/ទប់ស្កាត់មេរោគអេដស៍/ជំងឺអេដស៍ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិទាំងនៅថ្នាក់កណ្តាល និងនៅថ្នាក់សាខាទូទាំងប្រទេស បានបញ្ជ្រាបបន្ថែមនូវសារអប់រំសំខាន់ៗ ទាក់ទងទៅនឹងជំងឺមហារីកសុដន់, ជំងឺមហារីកមាត់ស្បូន, ការថែទាំសុខភាពបឋម, សុខភាពបន្តពូជ, អាហារូបត្ថម្ភ, ការការពារជំងឺមិនឆ្លងនានា និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដែលជាការចូលរួមចំណែកដល់ការលើកកម្ពស់សុខុមាលភាពសង្គម៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    08/02/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានសហការជាមួយ ព្រះតេជគុណ បណ្ឌិត ថុល សុវណ្ណ សាស្ត្រាចារ្យផ្នែកទស្សនវិជ្ជានៃពុទ្ធិសាកលវិទ្យាល័យព្រះសីហមុនីរាជ និងជាព្រះចៅអធិការវត្តព្រៃស្លា និងព្រះមន្ត្រីសង្ឃវត្ត បានដឹកនាំយកទេយ្យទានរបស់ពុទ្ធបរិស័ទវត្តព្រៃស្លា ដើម្បីជូនកងទ័ពសមរភូមិជួរមុខ ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    08/02/2026

    រដ្ឋបាលឃុំកោះស្ដេច បានចូលរួមពិធីបុណ្យសពប្រជាពលរដ្ឋក្រីក្រ ឈ្មោះ ខាត់ កុសល អាយុ ៤៩ឆ្នាំ មូលហេតុស្លាប់ (រលាកក្រពះ និងពោះវៀន)

  • រដ្ឋបាលស្រុកថ្មបាំង/
    07/02/2026

    លោក វ៉ាន់ ជន មេភូមិគគីរជ្រុំ និង លោកស្រី មេភូមិត្រពាំងឈើត្រាវ បានចុះដាក់បង្គោលសូឡាតាមដងផ្លូវដែលខាងគម្រោងរេដបូកបានឧបត្ថម្ភចំនួន ២០ បង្គោល ដើម្បីដាក់តាមដងផ្លូវក្នុងឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/02/2026

    រដ្ឋបាលឃុំកោះស្ដេច សូមថ្លែងអំណរអរគុណដល់លោក សយ សុវណ្ណ ស្មៀនឃុំតានូន និងភរិយា ដែលបានឧបត្ថម្ភថវិកាចំនួន ២៥ដុល្លា សម្រាប់ឧបត្ថម្ភជូនលោក សាយ ហេង មេឃុំកោះស្ដេច ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋានភ្នំពេញ

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/02/2026

    រដ្ឋបាលឃុំកោះស្ដេច សូមថ្លែងអំណរអរគុណដល់ក្រុមប្រឹក្សាឃុំភ្ញីមាស មន្ត្រីភូមិ និងនាយប៉ុស្តិ៍រដ្ឋបាលភ្ញីមាស ដែលបានកៀគរថវិកាសរុបចំនួន ៨១០,០០០រៀល សម្រាប់ឧបត្ថម្ភជូនលោក សាយ ហេង មេឃុំកោះស្ដេច ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋានភ្នំពេញ តាមរយៈលោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/02/2026

    រដ្ឋបាលឃុំកោះស្ដេច បានចូលរួមកិច្ចប្រជុំបង្កេីតគណ:កម្មាធិការ សាងសង់សាលារៀនបឋមហ៊ុនសែនកោះស្ដេច​ ជាមួយក្រុមការងារក្រសួងអប់រំ​ យុវជន​ និងកីឡា