/ / /

លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីដែនអភិរក្សបរិស្ថានស្ថិតក្នុងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ

នាល្ងាចថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ : លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយនឹងនាយកដែនជម្រកសត្វព្រៃពាមក្រសោប ប្រធានការិយាល័យភូមិបាលក្រុង ចៅសង្កាត់ស្ទឹងវែង មេភូមិ និងមន្រ្តីជំនាញ ពាក់ព័ន្ធផ្សេងទៀត ដើម្បីពង្រឹងការគ្រប់ គ្រងដីរដ្ឋ ដែលស្ថិតក្នុងតំបន់អភិរក្សសត្វ ព្រៃពាមក្រសោប ។

#ប្រភពពី:រដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    11/12/2025

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា និងក្រុមការងារ បានទទួល អំណោយរៀបចំឃុំពាមក្រសោប និងសមាជិកក្រុមប្រឹក្សាឃុំ មេភូមិ ដែលប្រគល់ជូនរដ្ឋបាលស្រុកមណ្ឌលសីមា សម្រាប់ឧបត្ថម្ភជូនកងទ័ពការពារព្រំដែនជួរមុខ

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    11/12/2025

    លោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង និងមេភូមិ២ បានចុះសួរសុខ ទុក្ខគ្រួសារក្រីក្រ ១គ្រួសារឈ្មោះ សែម ឈុំ ភេទប្រុស អាយុ២៩ ឆ្នាំ រស់នៅភូមិ២ ឃុំប៉ាក់ខ្លង ដែលមានប្រពន្ធទើបសម្រាល កូននៅមណ្ឌលសុខភាពប៉ាក់ខ្លងមានឈ្មោះ ញ៉ែង កញ្ញា

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    11/12/2025

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា អនុប្រធានការិ.សម្របសម្រួល និងដោះស្រាយវិវាទមូលដ្ឋាន និងមន្រ្តីការិ.ក.ធ.ប បានចុះពិនិត្យ ការដាក់លូ សន្តិសុខសណ្ដាប់ធ្នាប់ និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅភូមិចាំយាម ឃុំប៉ាក់ខ្លង

  • ហេង គីមឆន/
    11/12/2025

    ក្រុមការងារតំបន់ប្រតិបត្តិការសឹករងកោះកុង បានទទួលអំណោយពីម្ចាស់ហាងលក់ទូរស័ព្ទដៃ លីណា បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារ

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/12/2025

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/12/2025

    លោក​ ក្រូច​ បូរីសីហា​ អភិបាល​ នៃគណ:អភិបាលស្រុក​ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ​ បានអញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំការងារចាំបាច់មួយចំនួនរបស់គណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក