រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ខៀវ ផន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំប្រធាន អនុប្រធាន និងសហការីនៃការិយាល័យជំនាញទាំង១០ ចូលរួមប្រជុំណែនាំស្តីពី៖ បច្ចេកទេសក្នុងការរៀបចំផែនការ យុទ្ឋសាស្រ្តថវិកាឆ្នាំរំកិល BSP និងការរៀបចំគ្រោងថវិកាឆ្នាំ២០២៥ ដល់ការិយាល័យទាំង១០ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត

លោក ខៀវ ផន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង។ វេលាម៉ោង ៨ : ០០នាទីព្រឹក បានដឹកនាំប្រធាន អនុប្រធាន និងសហការីនៃការិយាល័យជំនាញទាំង១០ នៃមន្ទីរអប់រំ។ ចូលរួមប្រជុំណែនាំស្តីពី៖ បច្ចេកទេសក្នុងការរៀបចំផែនការ យុទ្ឋសាស្រ្តថវិកាឆ្នាំរំកិល BSP និងការរៀបចំគ្រោងថវិកាឆ្នាំ២០២៥ តាមការិយាល័យនៅសាលប្រជុំតូច ក្រោយពីលោកប្រធានបានសំណេះសំណាលជាកិច្ចស្វាគមន៍រួច ក្រុមការងារការិយាល័យផែនការ និងគ្រប់គ្រងជំនួយ បានណែនាំបច្ចេកទេស ស្តីពីការរៀបចំBSP។ ចំពោះការិយាល័យ គណនេយ្យ និងទ្រព្យសម្បត្តិរដ្ឋ បានធ្វើបទបង្ហាញទៅលើការរៀបចំគ្រោងថវិកាឆ្នាំ២០២៥ ជាក់ស្តែងនៃការិយាល័យទាំង១០។ និងជាចុងក្រោយមន្រ្តីជំនាញនៃការិយាល័យរដ្ឋបាល បណ្តុះបណ្តាល និងបុគ្គលិក បានធ្វើការណែនាំបច្ចេកទេស ស្តីពីការគ្រោងថវិកាបន្ទុកបុគ្គលិកជំពូក៦៤ ៕

អត្ថបទដោយ៖ ឡុច ភារុន

អត្ថបទទាក់ទង