រដ្ឋបាលឃុំប្រឡាយ លោក សុខ សុទ្ធី អភិបាលរង នៃគណៈ អភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់ធ្វើការ វិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន០៤ភូមិ គឺភូមិចំណារ ភូមិប្រឡាយ ភូមិសំរោង និងភូមិទ័ពប្រៃ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង។
ក្រោមអធិបតីភាព លោក សុខ សុទ្ធី អភិបាលរង នៃគណៈ អភិបាលខេត្តកោះកុង ។ ធ្វើនៅសាលឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង វេលាម៉ោង៩ៈ០០នាទីព្រឹក
ថ្ងៃពុធ ១៤ រោច ខែពិសាខ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។
ប្រភពៈម៉ឹក ឡាំង