ថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ លោក សាយ ង៉ែត នាយករដ្ឋបាលស្រុក បានដឹកនាំមន្ត្រី មាន លោក ឌី កំសាន្ត ប្រធានការិ.សេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ លោក លឿន សុខណាន អនុប្រធានការិ.ផែនការ នឹងគាំទ្រឃុំ បានចូលរួមសហការជាមួយក្រុមការងារមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត នឹងមន្ត្រីសាលាខេត្ត បានចុះត្រួតពិនិត្យ ផ្ទៀងផ្ទាត់ឧបករណ៍មាត្រាសាស្ត្រ ទំនិញផលិត ទំនិញវេចខ្ចប់ និងផ្សព្វផ្សាយច្បាប់ស្តីពីស្តង់ដារច្បាប់មាត្រាសាស្ត្រ និងច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ សិប្បកម្ម ក្នុងស្រុកគិរីសាគរ។




