ខេត្តកោះកុង៖ នៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាន បណ្ដាការិយាល័យ ផ្នែក វរសេនាតូចចំណុះ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្ដិ ជាកិច្ចបច្ឆាមរណៈថ្នាក់ព្រិន្ទបាលទោ ជូនសពលោកព្រិន្ទបាលទោ សុខ ណូច មេក្រុមកងអនុសេនាតូចទី១ កងអនុសេនាធំទី២ វរសេនាតូចលេខ៣ ដែលបានទទួលមរណៈភាព ដោយរោគាពាធកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៨.២០នាទី នៅគេហដ្ឋានភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុងហើយសព ត្រូវបានក្រុមគ្រួសារ ក៏ដូចជាកងឯកភាពបានដឹកយកមកធ្វើបុណ្យទៅតាមប្រពៃណីនៅវត្តជោត្តញាណ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាតស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕