ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤
ពិធីបើកវគ្គបណ្តុះបណ្តាលជូនសហគមន៍ដែលត្រូវបានទទួលស្គាល់ជាសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ សម្រាប់សមាគមសហគមន៍ទេសចរណ៍ធម្មជាតិឃុំភ្ញីមាស ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង ក្រោមអធិបតីភាព លោក ចាន់ ខេមរិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍ ដែលមានគណៈកម្មការ និងសមាជិកសហគមន៍ចូលរួមសរុបចំនួន ២០ រូប ។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីចូលរួមចំណែកក្នុងការពង្រឹងការគ្រប់គ្រងសហគមន៍ឱ្យមានប្រសិទ្ធភាពស្របតាមស្តង់ដាសហគមន៍ទេសចរណ៍កម្ពុជា និងស្តង់ដាសហគមន៍ទេសចរណ៍អាស៊ាន លើកកម្ពស់ការអភិវឌ្ឍផលិតផលទេសចរណ៍នៅសហគមន៍ ការផ្តល់សេវាប្រកបដោយគុណភាព និងគោរពតាមលិខិតបទដ្ឋាននានាពាក់ព័ន្ធការគ្រប់គ្រងសហគមន៍ ពិសេសផ្សព្វផ្សាយគំនិផ្តួចផ្តើមយុទ្ធសាស្ត្ររបស់ ឯកឧត្តមរដ្ឋមន្ត្រី “បង្កើន៥ អភិវឌ្ឍន៍៣ (BUILD + 3Ds)” ឱបានកាន់តែទូលំទូលាយទៅថ្នាក់មូលដ្ឋាន។