/ / /

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី”ការការពារ បង្ការទប់ស្កាត់ លុបបំបាត់ជំងឺគ្រុនចាញ់”ដល់គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ និងមន្ត្រីឧទ្យានុរក្ស

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី”ការការពារ បង្ការទប់ស្កាត់ លុបបំបាត់ជំងឺគ្រុនចាញ់”ដល់គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ និងមន្ត្រីឧទ្យានុរក្ស។

លោកស្រីអភិបាលរងខេត្ត បានមានប្រសាសន៍ថា ថ្ងៃនេះ ក្នុងនាមលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងក្នុងនាម ខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយជាអនេក ដោយបានចូលរួមជាគណៈអធិបតី ក្នុងពិធីបើកវគ្គ បណ្តុះបណ្តាល ស្តីពី”ការការពារ បង្ការ ទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់” ដល់គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ និងមន្ត្រីឧទ្យានុរក្សនាឱកាសនេះ។
នាងខ្ញុំសូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងសូមស្វាគមន៍ដោយក្តីរីករាយ ចំពោះវត្តមាន លោកវេជ្ជបណ្ឌិត មាស ថា ព្រមទាំងសហការី និងលោក លោកស្រី ទាំងអស់ដែលបានអញ្ជើញមកចូលរួមក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់នេះ។
ជាមួយនឹងការស្វាគមន៍ដ៏កក់ក្តៅ នាងខ្ញុំជឿជាក់ថា វត្តមាន លោកជំទាវ លោក លោកស្រីនាឱកាសនេះ ពិតជាបានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីការយកចិត្តទុកដាក់របស់យើងទាំងអស់គ្នា ក្នុងការចូលរួមការការពារ បង្ការទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់ និងការថែទាំសុខមាលភាពរបស់ប្រជាពលរដ្ឋយើង។ នាងខ្ញុំយល់ឃើញថា ការរៀបចំវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ពិតជាអាចបង្កើនចំណេះដឹង និងការផ្សព្វផ្សាយ ព្រមទាំងជាការចែករំលែកបទពិសោធន៍ ដែលជាសកម្មភាពមួយដ៏សំខាន់ ក្នុងការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ក្នុងគោលដៅលុបបំបាត់ ជំងឺគ្រុនចាញ់ទាំងស្រុងចេញពីកម្ពុជានៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺ គ្រុនចាញ់ឆ្នាំ ២០១១-២០២៥ របស់ក្រសួងសុខាភិបាល។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ នាងខ្ញុំសូមធ្វើរបាយការណ៍ដោយសង្ខេប ជូនប្រតិភូ បានជ្រាបអំពីស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ និងសេដ្ឋកិច្ច នៃខេត្តកោះកុងដូចខាងក្រោម :

ខេត្តកោះកុងជាខេត្តមួយស្ថិតនៅប៉ែកនិរតី នៃប្រទេសកម្ពុជាមានផ្ទៃដី ១០.០៤៥,៥៨ គ.ម២ (ដប់ពាន់សូន្យសែសិបប្រាំ ក្បៀសហាសិបប្រាំបីគីឡូម៉ែត្រការ៉េ) មានចំងាយផ្លូវ ប្រវែង២៩០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដោយធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៤៨ កាត់តាមស្ពានធំៗ ចំនួន ០៤ រួមមាន៖ ស្ពានស្រែអំបិល ស្ពានអណ្តូងទឹក ស្ពានត្រពាំងរូង និងស្ពានតាតៃ។ គិតត្រឹមដំណាច់ ខែមេសា ឆ្នាំ ២០២៤ នេះ ទូទាំងខេត្តមានប្រជាពលរដ្ឋសរុប ចំនួន ១៥១,៣៤៨នាក់ (ស្រី ៧៥,៣០៤ នាក់)។ រដ្ឋបាលខេត្ត ចែកជា១ក្រុងមាន៣សង្កាត់ និង៦ស្រុកមាន២៦ឃុំ ដែលមានភូមិចំនួន១១៩ភូមិ។
ខេត្តកោះកុង មានមន្ទីរពេទ្យបង្អែកចំនួន២,មានមណ្ឌលសុខភាព១៥ និងប៉ុស្តិ៍សុខភាពចំនួន ១២។ នៅតាមបណ្តាឃុំ និងសង្កាត់ មានអ្នកស្ម័គ្រចិត្តភូមិ ដែលពួកគាត់អាចធ្វើសំណាក(ធ្វើតេស្ត) ចំពោះប្រជាជន ដែលមានការសង្ស័យថាមានការឆ្លងជំងឺគ្រុនចាញ់កម្រិតស្រាល និងត្រូវបញ្ជូនបន្ត ទៅ មន្ទីរពេទ្យ ឬមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព។
វគ្គបណ្តុះបណ្តាលទាំងមូលជាទីមេត្រី! នាងខ្ញុំសូមជម្រាបជូនថា ខេត្តកោះកុង មានតំបន់ការពារធម្មជាតិ ចំនួន ៧កន្លែង រួមមានៈ ១)-ឧទ្យានជាតិជួរភ្នំក្រវាញ ២)-ឧទ្យានជាតិបុទុមសាគរ ៣)-តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ៤)-ដែនជម្រកសត្វព្រៃតាតៃ ៥)-ដែនជម្រកសត្វព្រៃពាមក្រសោប ៦)-ដែនជម្រកសត្វព្រៃភ្នំសំ កុស ដែលមានមន្ត្រីឧទ្យានុរក្សសរុបចំនួន ១០៨នាក់។
ខេត្តកោះកុង មានសហគមន៍ តំបន់ការពារធម្មជាតិ ចំនួន១៨សហគមន៍ ដែលបានចុះបញ្ជី នៅ ក្រសួងបរិស្ថាន, មានគ្រួសារចូលរួម ចំនួន ១១.៥៦០ គ្រួសារ និងមានគណៈកម្មការ ចំនួន ១៤២នាក់ ដែលគ្រប់គ្រងលើផ្ទៃដីទំហំ ៣១.៤៣៦ហិកតា។ មន្ត្រីឧទ្យានុរក្ស និងគណៈកម្មការសហគមន៍ គឺជាតួអង្គដ៏សំខាន់ក្នុងការចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងតំបន់សហគមន៍ និងតំបន់ការពារធម្មជាតិ ដែលពួកគាត់ទាំងនោះ ប្រឈមទៅ នឹងការឆ្លងជំងឺគ្រុនចាញ់ ក៏ដូចជាជំងឺផ្សេងៗទៀត។
តាមរយៈវគ្គបណ្តុះបណ្តាល ស្តីពី”ការការពារ បង្ការទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់” ដែលកំពុងរៀបចំនាពេលនេះ ពិតជាអាចបង្កើនចំណេះដឹង និងអាចផ្សព្វផ្សាយបន្ត សម្រាប់គណៈកម្មការសហគមន៍ មន្ត្រីឧទ្យានុរក្ស ក៏ដូចជាសមាជិកគ្រួសារ ដែលធ្វើការនៅតាមសហគមន៍ និងតំបន់ការពារធម្មជាតិ ឱ្យទទួលបានចំណេះដឹង និងព័ត៌មានថ្មីៗថែមទៀត ពីមន្ត្រីជំនាញមកពីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺ គ្រុនចាញ់ ក្រសួងសុខាភិបាល ក៏ដូចជាការចូលរួម ផ្តល់បទពិសោធន៍ ចំណេះដឹងពីអង្គពិធីទាំងមូលផងដែរ។
នាងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ក្រសួងបរិស្ថាន ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អ៊ាង សុផល្លែត ដែលមានអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ជាសេនាធិការ កិច្ចសហការល្អ ពីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់នៃក្រសួងសុខាភិបាល និងមានការចូលរួមពី មន្ទីរ អង្គភាព អាជ្ញាធរដែន ដីគ្រប់លំដាប់ថ្នាក់ សហគមន៍មូលដ្ឋាន ព្រមទាំងអ្នកពាក់ព័ន្ធ នឹងប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្ម ក្នុងវិធានការ ការការពារ បង្ការទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់ ក្នុងភូមិសាស្ត្រ ខេត្តកោះកុង ក៏ដូចជានៅទូទាំងប្រទេស ដើម្បីសម្រេចបានតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅចូលរួម លុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងចេញពីកម្ពុជានៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្រជាតិលុប បំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ របស់ក្រសួងសុខាភិបាល៕
ថ្ងៃអង្គារ ១៣ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ June 4, 2024

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    17/01/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង ក្នុងពិធីបិទ”សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង”

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    17/01/2026

    លោក លឹម ឌី ចៅសង្កាត់ដងទង់ បានអញ្ជើញចូលរួមក្នុង ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

  • ហេង គីមឆន/
    17/01/2026

    លោក អ៊ូច ពន្លក នាយកទីចាត់ការផែនការនិងវិនិយោគ សាលាខេត្តកោះកុង បានចុះពិនិត្យដំណើរការអ៊ុតកៅស៊ូ AC នៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ជាគម្រោងរបស់រដ្ឋបាលខេត្តប្រចាំឆ្នាំ២០២៥

  • រដ្ឋបាលស្រុកបូទុមសាគរ/
    17/01/2026

    ក្រុមការងារគម្រោងអាហារូបត្ថម្ភឃុំ បានចូលរួមកិច្ចប្រជុំ ស្តីពីការពិនិត្យវាយតម្លៃ ការអនុវត្តគម្រោងអាហាររូបត្ថម្ភនៅកម្ពុជាប្រចាំឆមាសទី២ ឆ្នាំ២០២៥ ដោយមានការអញ្ជើញ ចូលរួមពីលោកស្រី សាត សុវណ្ណរ៉េត និងលោក ខា លាងហុង សមាជិកក្រុមការងារអាហាររូបត្ថម្ភថ្នាក់ស្រុក ដែលប្រព្រឹត្តទៅនៅសាលាឃុំថ្មស

  • ហេង គីមឆន/
    16/01/2026

    លោកឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរងផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត​ បាន​ដឹកនាំ​សហការី ប្រគល់ថវិការបស់មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីបន្តសុពលភាពសមាជិកភាពប្រចាំឆ្នាំ២០២៥

  • រដ្ឋបាលស្រុកគិរីសាគរ/
    16/01/2026

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំក្រុមការងារវេនយាមប្រចាំការពេលយប់ នៅសាលាឃុំភ្ញីមាស ដើម្បីក្ដាប់ព័ត៌មាន សភាពការណ៍ពីបញ្ហាបន្ទាត់ព្រំដែន និងបញ្ហាផ្សេងៗតាមបណ្ដាភូមិ ក្នុងឃុំភ្ញីមាស