នៅថ្ងៃចន្ទ ១២ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានទទួលស្វាគមន៍និស្សិតកម្មសិក្សាជំនាញបរិញ្ញាបត្ររងឆ្មប ឆ្នាំទី៣ នៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត។មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានទទួលស្វាគមន៍និស្សិតបរិញ្ញាបត្ររងឆ្មប ឆ្នាំទី៣ នៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត ដែលមកធ្វើកម្មសិក្សាអនុវត្តរយៈពេល៦សប្ដាហ៍ ដើម្បីពង្រឹងសមត្ថភាពជំនាញ បន្ទាប់ពីបានសិក្សាផ្នែកទ្រឹស្ដីនៅគ្រឹះស្ថានសិក្សារបស់ខ្លួន។ ដែលបណ្ដុះបណ្ដាល បង្ហាត់បង្ហាញ និងឱ្យអនុវត្តទំរង់ការផ្ទាល់ ដោយលោកស្រី ចែម ច័ន្ទសុខា ជាគ្រូកម្មសិក្សាផ្នែកឆ្មប និងជានាយអគារផ្នែកសម្ភព និងរោគស្ត្រី ។
ថ្ងៃចន្ទ ១២ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤។
"ការបណ្ដុះបណ្ដាលធនធានមនុស្ស"
ជាបេសកមកម្មសំខាន់មួយក្នុងចំណោមបេសកកម្មទាំង៨ របស់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ។