/ / /

មន្ត្រីសុខាភិបាលខេត្តកោះកុង ៦រូបបានចូលរួមវគ្គបណ្តុះ​ប​ណ្តាលក្រុមឆ្លេីយតបបន្ទាន់ជំងឺគ្រុនចាញ់សម្រាប់ខេត្តចំនួន០៦(កោះកុង​ កំពត​ កែប​ ពោធិ៍សាត់​ បាត់ដំបង​ និង​ បៃលិន)និងស្រុកប្រតិ​បត្តិចំនួន១៤​

មន្ត្រីសុខាភិបាលខេត្តកោះកុង ៦រូបបានចូលរួម វគ្គបណ្ដុះ​ប​ណ្តាលក្រុមឆ្លេីយតបបន្ទាន់ជំងឺគ្រុនចាញ់សម្រាប់ខេត្តចំនួន០៦(កោះកុង​ កំពត​ កែប​ ពោធិ៍សាត់​ បាត់ដំបង​ និង​ បៃលិន)និងស្រុកប្រតិ​បត្តិចំនួន១៤​

ប្រព្រឹត្តទៅនា​ថ្ងៃទី៣០-៣១​ ឧសភា​ ឆ្នាំ​២០២៤​ នៅខេត្តកែប​ ដែល​មានអ្នកចូលរួមៈ១០៨នាក់​(រួមទាំងថ្នាក់ជាតិ​ និងអង្គការដៃគូសុខាភិបាល)

សមាសភាពខេត្តកោះ​កុងរួមមានៈ
1.លោកវេជ្ជ.ភួង​ ចាន់ថន​ ប្រធានការិ.បង្ការ​ និងគ្រប់គ្រងជំងឺខេត្ត
2.លោកវេជ្ជ.តេង​ ប៊ុនសន​ ទទួលបន្ទុកជំងឺគ្រុនចាញ់ស្រុកប្រតិបត្តិស្រែអំបិល
3.លោក​ សំ​ សោម​ ប្រធានបច្ចេកទេស​ ស្រុកប្រតិបត្តិស្រែអំបិល
4.លោកស្រី​ ចេង​ ហ្សែនឌឿន​ មន្ត្រីគ្រុនចាញ់ស្រុកប្រតិបត្តិស្រែអំបិល
5.លោក​ ចាន់​ ភូមិ​ មន្ត្រីគ្រុនចាញ់ស្រុកប្រតិបត្តិស្មាច់មានជ័យ
6.លោក​ ខែម​ រត្ថា​ មន្ត្រីប្រព័ន្ធពត៌មាន​ និងឆ្លេីយតបបន្ទាន់ស្រុកប្រតិបត្តិស្មាច់មាន​ជ័យ

➡️វគ្គបណ្តុះបណ្តាលនេះ​ រៀបចំឡេីងដោយមជ្ឈម​ណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចា​ញ់​ ប៉ារ៉ាស៊ីតសាស្ត្រ​ និងបា​ណកសាស្ត្រ​ និងឧបតម្ថថវិកាដោយៈUSAID-CMEP2
➡️ការធ្វេីតេស្តមុនវគ្គសិក្សា
➡️ខ្លឹមសារវគ្គបណ្តុះបណ្តា​លៈ
១.ទិដ្ឋភាពទូទៅនៃប្រព័ន្ធអង្កេតតាមដានការលុបបំបាត់ជំងឺគ្រុនចាញ់
២.ការបង្កេីតក្រុមឆ្លេីយតបបន្ទាន់ជំងឺគ្រុនចាញ់MRRT​និងតួនាទី​ ទំនួលខុសត្រូវក្នុងប្រព័ន្ធអង្កេតតាមដានជំងឺគ្រុនចាញ់
៣.ការអង្កេតករណីបញ្ជាក់ឡេីងវិញ​ ការចាត់ថ្នាក់ករ​ណីនិងការកំណត់ប្រភពស​ក្តានុពលនៃការចម្លង
៤.អន្តរាគមន៍ឆ្លេីយតបនឹងក​រណីគោល(ការតាមដានករ​ណី​ ការស្រាវជ្រាវរកករណី​ជំងឺគ្រុនចាញ់និងការព្យាបា​លជុំវិញករណីគោលRAC​DT​និងការតាមដាន)
៥.ការអង្កេតសំបុកចម្លងៈ​

+ទម្រង់អង្កេត​សំបុកចម្លង
+ជំរឿនគ្រួសារ​ និងទម្រង់ការផ្តល់ថ្នាំដល់ក្រុមគោលដៅ
+ការចាប់មូសពេលយប់​-ទម្រង់សីតុណ្ហភាព​ និងសំណេីម
+ការអនុវត្តការចាប់មូសពេលយប់
៦.អន្តរាគមន៍ឆ្លេីយតបនឹងសំបុកចម្លង(ការផ្តល់ថ្នាំ​លេបការពារ​ សម្រាប់អ្នកចូលព្រៃ)
៧.ការធ្វេីបច្ចុប្បន្នភាពប្រព័ន្ធពត៌មានជំងឺគ្រុនចាញ់(MIS)
+ទម្រង់បញ្ចូលទិន្នន័យថ្មី
​ +ការទាញយកទិន្នន័យដោយស្វ័យប្រវត្តិទៅក្នុងទម្រង់MRRT
​ +ម៉ូឌុល/កម្មវិធី​MRRTថ្មី

​➡️តេស្តក្រោយសិក្សា
​➡️ការមានមតិផ្តាំផ្ញេីនិងបិទវគ្គបណ្តុះបណ្តាល​ ដោយលោកវេជ្ជ.​ ហ៊ុយ​ រីកុល

ថ្ងៃព្រហស្បតិ៍ ៨ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤
ថ្ងៃនេះ ជាថ្ងៃសីល
May 30, 2024

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/03/2026

    លោកស្រី គ្រី​ សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរលោកស្រី អ៉ិន សោភ័ណ្ឌសមាជិកក្រុមប្រឹក្សាស្រុកលោកស្រី អ៉ិន សុភី​ អភិបាលរងស្រុក​ និងលោកស្រី សាត សុវណ្ណរ៉េត ប្រធានការិយាល័យសង្គមកិច្ច​ និងសុខុមាលភាពសង្គម បានចូលរួមអបអរសាទរពិធីសំណេះសំណាលខួបលើកទី១១៥ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ”សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី គ្រួសារ”

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/03/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ បាចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ ​ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ និងបទបញ្ញត្តិទូទៅ ​ដល់អាជីវករ​ ម្ចាស់ផ្ទះជួល ម្ចាស់ផ្ទះសំណាក់ ម្ចាស់ភោជនីយដ្ឋាន ម្ចាស់សណ្ឋាគារ នៅភូមិព្រែកខ្សាច់

  • រដ្ឋបាលស្រុកស្រែអំបិល/
    11/03/2026

    លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងលោកស្រី អ៊ុន មករា អភិបាលរងស្រុក បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការជានារី ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    11/03/2026

    តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ មានសេចក្ដីក្ដុកក្ដួល និងក្រៀមក្រំជាទីបំផុតដោយបានទទួលដំណឹងថា លោក ចាន់ សុវណ្ណា ទីប្រឹក្សា ក្រសួងមហាផ្ទៃ ត្រូវជាឪពុកបង្កើតរបស់លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ បានទទួលមរណភាពកាលពី ថ្ងៃចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    11/03/2026

    សកម្មភាព​ក្រុមការងាររបស់ក្រុមហ៊ុន​ ស៉ីនវៃ(ខេមបូឌា​)​ ធេលីខម​ (Xinwei Cambodia Telecom)​ រុះរេីស្ថានីយ៍បង្គោលអង់តែនទូរសព្ទ ស្ថិតនៅ​បរិវេណមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកោះកុង​ ភូមិ១​ សង្កាត់ស្មាច់មានជ័យ​ ក្រុងខេមរភូមិន្ទ​ ខេត្ត​កោះកុង​

  • ហេង គីមឆន/
    11/03/2026

    លោកឧត្តមសេនីយ៍ ទោ គង់មនោ ស្នងការនគរបាលខេត្តកោះកុង និងភរិយា អញ្ជើញជាគណៈធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ក្រោមប្រធានបទសន្តិភាព និងសន្តិសុខសម្រាប់នារី និងគ្រួសារ