លោក ជា ច័ន្ទកញ្ញា អភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋចំនួន០៣គ្រួសារ ដែលជាអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្រែអំបិល មានដូចជា៖ អង្ករ ២៥គីឡូទឹកត្រី ២ដប មីម៉ាម៉ា ១កេស ទឹកសុទ្ធ ២យួរត្រីខ ១យួរ និងថវិកាក្នុងមួយគ្រួសារទទួលបាន១០០,០០០មុឺនរៀល ដែលរងផលប៉ះពាល់គ្រោះធម្មជាតិត្រូវរន្ទះបាញ់គោងាប់ចំនួន៤ក្បាល កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅភូមិតានី ឃុំជីខលើ ។