/ / / /

វគ្គបណ្តុះបណ្តាលរបស់ក្រសួងទេសចរណ៍នៅសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម

ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤
ពិធីបើកវគ្គបណ្តុះបណ្តាលជូនសហគមន៍ដែលត្រូវបានទទួលស្គាល់ជាសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ សម្រាប់សហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម ឃុំតាតៃ ស្រុកកោះកុង ខេត្តកោះកុង ក្រោមអធិបតីភាព លោក ចាន់ ខេមរិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍ ដែលមានគណៈកម្មការ និងសមាជិកសហគមន៍ចូលរួមសរុបចំនួន ៣៥ រូប ។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីចូលរួមចំណែកក្នុងការពង្រឹងការគ្រប់គ្រងសហគមន៍ឱ្យមានប្រសិទ្ធភាពស្របតាមស្តង់ដាសហគមន៍ទេសចរណ៍កម្ពុជា និងស្តង់ដាសហគមន៍ទេសចរណ៍អាស៊ាន លើកកម្ពស់ការអភិវឌ្ឍផលិតផលទេសចរណ៍នៅសហគមន៍ ការផ្តល់សេវាប្រកបដោយគុណភាព និងគោរពតាមលិខិតបទដ្ឋាននានាពាក់ព័ន្ធការគ្រប់គ្រងសហគមន៍ ពិសេសផ្សព្វផ្សាយគំនិផ្តួចផ្តើមយុទ្ធសាស្ត្ររបស់ ឯកឧត្តមរដ្ឋមន្ត្រី “បង្កើន៥ អភិវឌ្ឍន៍៣ (BUILD + 3Ds)” ឱបានកាន់តែទូលំទូលាយទៅថ្នាក់មូលដ្ឋាន។
*អបអរសាទរ ដែលឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានកោតសរសើរដល់មន្ទីរទេសចរណ៍ខេត្តកោះកុង (តាមរយៈលោកប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍) ខេត្តកោះកុងបានចុះបញ្ជីទទួលស្គាល់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ចំនួន ០៨ សហគមន៍ ដែលមានចំនួនច្រើនជាងគេធៀនឹងមន្ទីរទេសចរណ៍រាជធានី ខេត្តផ្សេងៗ ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    លោក គឹម រម្នី អភិបាលរងនៃគណ:អភិបាលស្រុកគិរីសាគរ បានដឹកលោក លឿន សុខណាន ប្រធានការិយាល័យផែនការ នឹងគាំទ្រឃុំ នឹងលោក លោកស្រី មេឃុំ ជំទប់ទី១ឃុំទាំងបីនៃស្រុកគិរីសាគរ បានចូលរួមវេទិកាពិគ្រោះយោបល់រដ្ឋបាលខេត្តកោះកុងជាមួយ អង្គការ សង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្រោមប្រធានបទ”ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ”

  • ហេង គីមឆន/
    27/08/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងវេទិកាពិគ្រោះយោបល់ រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាព ក្នុងដែនសមត្ថកិច្ចខេត្ត

  • ហេង គីមឆន/
    27/08/2026

    លោកវរៈសេនីយ៍ឯក គឹម សោភ័ណ្ឌណូរ៉ា ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការ អញ្ជើញចូលរួមកិច្ចប្រជុំស្ដាប់របាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ អំពីកិច្ចការងារចុះត្រួតពិនិត្យតាមប៉ុស្តិ៍នគរបាលរដ្ឋបាល នៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    27/08/2026

    លោកស្រី ស៊ន មល្លិកា សមាជិកក្រុមប្រឹក្សាសង្កាត់ដងទង់ តំណាងលោកចៅសង្កាត់ បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្តនៅសាលមហោស្រពខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    27/08/2026

    លោក សុខ សេង មេភូមិ៤ តំណាងលោកចៅសង្កាត់ដងទង់ បាននាំយកសំបុត្រមរណភាព និងសារចូលរួមរំលែកទុក្ខដល់គ្រួសារសព នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • មន្ទីរបរិស្ថាន/
    27/08/2026

    លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុងសហការជាមួយក្រុមហ៊ុន ខ្លាយមេត ផ្លាស រៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពី ក្រមបរិស្ថាន និងធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោម និងតំបន់រ៉ាមសារកោះកាពិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​