លោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលកោះកុង និងលោក មិន សោភា អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក បានចុះសម្របសម្រួលក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយប្រជានេសាទក្នុងការដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិត ក្រោមគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព នៅភូមិឡាំដាំ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ១៨នាក់។
ថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង