លោក ខឹម សីហា អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានដឹកនាំមន្ត្រីជំនាញមន្ទីរ ចុះត្រួតពិនិត្យ ផ្ទៀងផ្ទាត់ កុងទ័រចែកចាយ ប្រេងឥន្ធនៈចំនួន ០៤មូលដ្ឋាន ដែលមានដៃបាញ់ប្រេងសរុប ៣៤ដៃ ស្ថិតក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង។ ជាលទ្ធផល ក្រុមការងារពិនិត្យឃើញថា ដៃបាញ់ប្រេងទាំងអស់ របស់ស្ថានីយខាងលើ មានកំរិតលំអៀងត្រឹមត្រូវ តាមបច្ចេកទេស ដែលអាចអនុញ្ញាតឱ្យធ្វើការប្រកបអាជីវកម្មបាន ។--------@@@-------ថ្ងៃពុធ ៧ រោច ខែពិសាខ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤