រដ្ឋបាលឃុំព្រែកខ្សាច់
រដ្ឋបាលឃុំព្រែកខ្សាច់ បានបើកកិច្ចប្រជុំសាមញ្ញ លើកទី២៤ អាណត្តិទី៥ ឆ្នាំទី៣ ប្រចាំខែ ឧសភា ឆ្នាំ ២០២៤ របស់ក្រុមប្រឹក្សាឃុំ ក្រោមអធិបតីភាពលោក រៀម រុំ ជាប្រធានអង្គប្រជុំ។
ដោយមានរបៀបវារៈសំខាន់ៗចំនួន ៤ គឺ ÷
១. ពិនិត្យ និងអនុម័ត្រកំណត់ហេតុប្រជុំរបស់ក្រុមប្រឹក្សាឃុំប្រចាំខែមេសា ឆ្នាំ ២០២៤
២. ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែ មេសា ឆ្នាំ ២០២៤
៣. របាយការណ៍របស់ក្រុមប្រឹក្សាឃុំមេភូមិ អនុភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្រុមទ្រទ្រង់សុខភាពភូមិ និងសហគមន៍នេសាទឃុំព្រែកខ្សាច់
៤. មតិ និងបញ្ហាផ្សេងៗ
សមាសភាពអញ្ជើញចូលរួមមានក្រុមប្រឹក្សាចំនួន ៣ រូបលើ៣រូប ស្មៀន ឃុំ ជំនួយការរដ្ឋបាលឃុំ ជំនួយការហិរញ្ញវត្ថុឃុំ ក្រៅពីនេះមានការអញ្ជើញចូលរួមពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកខ្សាច់ លោក មេភូមិ អនុភូមិ លោកស្រី សមាជិកភូមិព្រែកខ្សាច់ លោកអនុភូមិសំរុងតាកែវ លោកមេភូមិ យាយសែន ក្រុមទ្រទ្រង់សុខភាពភូមិ លោកប្រធានសហគមន៍នេសាទឃុំព្រែកខ្សាច់ លោកនាយកសាលាអនុវិទ្យាល័យព្រែកខ្សាច់ លោកនាយកបឋមសិក្សា ព្រែកខ្សាច់ សរុបចំនួន ១៦នាក់ ស្រី ០៤ នាក់ ។
ថ្ងៃព្រហស្បតិ៍ ០៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤


