យុទ្ធនាការប្តូរក្រដាសប្រាក់ចាស់ ទក់ រហែក នៅខេត្តកោះកុង ដោយមិនគិតថ្លៃសេវា ផ្ទេរចូលគណនីបាគង ឬគណនីធនាគារដែលជាសមាជិក យុទ្ធនាការប្តូរក្រដាសប្រាក់ចាស់ ទក់ រហែក នៅខេត្តកោះកុង ដោយមិនគិតថ្លៃសេវា ផ្ទេរចូលគណនីបាគង ឬគណនីធនាគារដែលជាសមាជិក សាខាធនាគារជាតិនៃកម្ពុជា ខេត្តកោះកុង មានកិត្តិយសសូមជម្រាបជូនដល់សាធារណជននៅខេត្តកោះកុង ទាំងអស់ឱ្យបានជ្រាបថា ដើម្បីជំរុញ និងលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថល KHQR និងបាគង ក៏ដូចជា គាំទ្រគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល សាខាធនាគារជាតិនៃកម្ពុជា ខេត្តកោះកុង នឹងបន្តចុះធ្វើការប្តូរ ក្រដាស់ប្រាក់រៀលចាស់ ទក់ និងរហែក ជូនសាធារណជនតាមរយៈការផ្ទេរប្រាក់ចូលគណនីបាគង ឬគណនីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលជាសមាជិកបាគងតាមប្រព័ន្ធឌីជីថល KHQR នៅថ្ងៃទី ១០ ខែកញ្ញាឆ្នាំ ២០២៤ ទីតាំងនៅផ្សារដងទង់វេលាម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ៣:០០ នាទីរសៀល សាធារណជនអាចអញ្ជើញមកប្តូរក្រដាស់ប្រាក់រៀលចាស់ ទក់ និងរហែក ដោយមិនគិតកម្រៃសេវា
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!